Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើសុំស​ម្តេច​ក្រឡាហោម មានវិធានការទប់ស្កាត់ជនអនាមិកដែលបាន​យកឈ្មោះនិងរូបលោកទៅបង្កើតហ្វេសបុក

បានផុស

នៅ

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២១ បានប្រកាសថា ​មាន​ជនខិលខូច​លួច​យក​រូបថត​របស់លោក​ទៅ​បង្កើត​ហ្វេ​សប៊ុក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​នឹង​ហ្វេ​ស​ប៊ុក​នេះ ​លោក វេ​ង សាខុន បាន​សរសេរ​លិខិត​មួយច្បាប់​គោរព​ជូន​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​ជួយ​មាន​វិធានការ​ទប់ស្កាត់​ជនអនាមិក​ដែល​បាន​យកឈ្មោះ និងរូបថត​របស់លោក​ទៅ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុក​ក្លែងបន្លំ​ជា​រូបលោក ។​

លោក​បាន​ជម្រាប​សម្តេច​ក្រឡាហោម ស ខេង ថា​ ជនអនាមិក​នេះ​បាន​យកឈ្មោះ​និងរូបថត​លោក​ទៅ​បង្កើត​ហ្វេ​ស​ប៊ុក​ក្លែងក្លាយ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទទួលខុសត្រូវ​របស់​ក្រសួងកសិកម្ម ៕

អត្ថបទ ៖ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម