ជីវិតកម្សាន្ដ
ថុល សុភិទិ ច្រានចោលទំព័រហ្វេសប៊ុកក្លែងក្លាយមួយយកឈ្មោះ និងរូបភាពទៅបន្លំបោកអ្នកគាំទ្រ
អតីតបេក្ខភាពប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោក និងជាពន្លកតារាចម្រៀងជំនាន់ក្រោយ ថុល សុភិទិ បានចេញមុខច្រានចោលទំព័រហ្វេសប៊ុកក្លែងក្លាយមួយដែលយកឈ្មោះ និងរូបភាព ទៅបន្លំក្នុងគោលបំណងបោកអ្នកគាំទ្រ។

ការប្រកាសរបស់ ថុល សុភិទិ នាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានជនខិលខូចបង្កើតនូវគណនីហ្វេសប៊ុក ដោយប្រើឈ្មោះ និងរូបភាពរបស់ខ្លួន តាមរយៈរូបភាពអំពាវនាវសកម្មភាពមនុស្សធម៌។

យ៉ាងណាមិញក្រោយទទួលដំណឹងនេះ សុភិទិ បានបង្ហោះភ្ជាប់រូបភាពនោះថា នេះមិនមែនជាទំព័រFacebook របស់ខ្ញុំទេ រាល់សកម្មភាពក្រៅពីទំព័រ Facebook របស់ខ្ញុំ យើងខ្ញុំក្រុមការងារមិនទទួល ខុសត្រូវឡើយ។

លោក ថុល សុភិទិ បាននិយាយទៀតថា សូមប្រយ័ត្នទាំងអស់គ្នា ជៀសវាងមានការបោកប្រាស់ទៅ កាន់បងប្អូនរបស់យើងណាម្នាក់។ សុំបងប្អូនជួយ ស៊ែរផង។ សូមបញ្ជាក់ថា ថ្មីៗនេះ មានទំព័រហ្វេសប៊ុកក្លែងក្លាយមួយឈ្មោះថា «DE VITH KP» បានយករូបភាព ថុល សុភិទិ ទៅបង្ហោះ ដោយមានខ្លឹមសារថា សូមបងប្អូនជួយក្មេងបន្តិចទៅ អាណិតណាស់ គ្មានអ្នកជួយទេ មកទល់នឹងពេលនេះមិនទាន់មានអ្នកជួយក្មួយទេ ជួយស៊ែរឲ្យគេបានឃើញក្មួយប្រុសឲ្យបានច្រើនផង បងប្អូនអាសូរណាស់កូនប្រុសម្ដាយកើតមកហើយមានជំងឺជាប់ខ្លួន។

ម្ចាស់ទំព័រហ្វេសប៊ុកដដែលបានបន្តថា បញ្ជាក់ កូនក្មេងមានអាយុទើបតែ ៣ ខែ តែមានជំងឺទឹកដក់ក្នុងក្បាល ដុះសាច់ខួរឆ្អឹងខ្នង ក្រលៀនខូច តម្រង់នោមរីក បេះដូងរត់មកនៅខាងស្ដាំ ក ឡើងដុំពករឹង ណាមួយទៀតម្ដាយក៏ឈឺធ្ងន់ទៀត គឺជំងឺទឹកនោមផ្អែម ហើយកូនក៏ឈឺ ឪពុកម្ដាយគ្មានលទ្ធភាពមើលទេ ហើយទៅពេទ្យគន្ធបុប្ផាតែត្រូវសម្រាកនៅពេទ្យយូរខែទៀត គ្មានថវិកាគ្រប់គ្រាន់សម្រាប់ការហូបចុក ក៏សុំពេទ្យចេញមកនៅផ្ទះវិញ ព្រោះម្ដាយក៏ឈឺ។ បើបងប្អូនអាណិត សូមមេត្តា សូមជួយគាត់ផង ដើម្បីជួយសម្រួលបានខ្លះ តែឥឡូវនេះគាត់ខ្វះខាតណាស់ សូមបងៗជួយដល់កូនប្រុសគាត់ផង ទាក់ទងមកលេខបងស្រីផ្ទាល់ ០៩៧ ៩៥០ ៤៦៦៧ គាត់រស់នៅជាប់ផ្ទះខ្ញុំតែម្ដង ភូមិក្រសាំង ឃុំបុកស្បូវ ស្រុកសំរោង ខេត្តឧត្ដរមានជ័យ។

ប្រភពបន្ថែមទៀតថា អរគុណទុកជាមុនចា៎ ឬក៏អាចជួយតាមរយៈនាងខ្ញុំក៏បាន ខ្ញុំជាអ្នកផុសបន្តសុំជំនួយ។ ក្នុងនោះប្រភពហ្វេសប៊ុកផេកក្លែងក្លាយឈ្មោះ DE VITH KP រូបនេះ ក៏ថែមទាំងដាក់លេខ ABA ឲ្យមហាជនបាញ់លុយឲ្យទៀតផង ដោយមានករណីនេះទើប សុភិទិ ចេញមុខបដិសេធទាំងស្រុងចំពោះរឿងនេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


