ព័ត៌មានជាតិ
ត្រឹម១៤ថ្ងៃឃាត់យានយន្តល្មើសបម្រាមគោចរបានជិត២ពាន់គ្រឿងនិងបញ្ជូនទៅតុលាការជិត៤០នាក់
លោកវរសេនីយឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា រយៈពេល១៤ ថ្ងៃគិតចាប់ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា សមត្ថកិច្ចចម្រុះបានធ្វើការឃាត់យានយន្តដែលល្មើសនឹងបម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ចំនួន១,៩៦០គ្រឿង និងបញ្ជូនទៅតុលាការចំនួន៣៧នាក់។

លោកបានបន្តថា យានយន្តចំនួន១,៩៦០គ្រឿង ក្នុងនោះមានរថយន្តចំនួនគ្រឿង៥៨០គ្រឿង និងម៉ូតូចំនួន១,៣៨០គ្រឿង បានផាកពិន័យរួចរាល់ចំនួន៥២៥ គ្រឿង ក្នុងនោះមានរថយន្តចំនួន១៦០គ្រឿង ក្នុង១គ្រឿងពិន័យ១លានរៀល និងម៉ូតូចំនួន៣៦៥គ្រឿងក្នុងគ្រឿងពិន័យ២០ម៉ឺនរៀល និង ១,៤៣៥ គ្រឿងត្រូវបានយកមករក្សាទុកនៅតាមបណ្ដាលអធិការរដ្ឋានគរបាលខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី ដើម្បីឲ្យចាំម្ចាស់យានយន្តបង់ថ្លៃការផាកពិន័យ រួចយកយានយន្តត្រឡប់ទៅវិញ។

លោកបានបន្តទៀតថា ក្នុងរយៈពេល១៤ថ្ងៃនេះដែរ សមត្ថកិច្ចចម្រុះក៏បានធ្វើការឃាត់ពលរដ្ឋដែលល្មើសនឹងបម្រាមគោចរ ល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលរាជធានីភ្នំពេញចំនួន៩៥នាក់ ក្នុងនោះបានបញ្ជូនសំណុំរៀងទៅតុលាការកាត់ទោសតាមច្បាប់ចំនួន៣៧នាក់ផងដែរ។
គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញបានដាក់ចេញបម្រាមគោចរចាប់អនុវត្តចាប់ពីម៉ោង៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ រយៈពេល១៤គិតចាប់ពីថ្ងៃទី២៩ខែកក្កដាដល់ថ្ងៃទី១២ ខែសីហាខណៈបម្រាមគោចរថ្មីមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបន្តអនុវត្ត មួយសប្ដាហ៍បន្ថែមទៀតចាប់ពីថ្ងៃទី១៣ សីហានេះ ដល់ថ្ងៃទី ១៩ សីហា ដែលគិតចាប់អនុវត្ត ចាប់ពី១០:០០នាទីយប់ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


