ព័ត៌មានជាតិ
ឃាត់ខ្លួនមនុស្ស២នាក់ ក្លែងឯកសាររថយន្ត និងប្រើឈ្មោះស្ថាប័នតុលាការទៅយកលុយពីប្រជាពលរដ្ឋ
នគរបាលយុត្តិធម៌នៃអធិការនគរបាលស្រុកអន្លង់វែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ នាំយកទៅអធិការនគរបាលស្រុកអន្លង់វែង កាលវេលាម៉ោង៩និង២០នាទី នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់រថយន្តប្រដេញកាក់រថយន្តដឹកសិប្បកម្ម ព្រមទាំងយកឈ្មោះស្ថាប័នតុលាការខេត្តឧត្តរមានជ័យ ទៅយកលុយពីប្រជាពលរដ្ឋ។

តាមរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់របស់ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ទើបកម្លាំងផ្នែកនគរបាលយុត្តិធម៌ ប្រតិបត្តិការឃាត់ខ្លួនមនុស្សចំនួន២នាក់ ទី១-ឈ្មោះ លុន តុនឡេង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរកសិករ និងទី២-ឈ្មោះ អៀម ប៊ុនធឿន (អែល)ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង មុខរបរកសិករ។
យោងតាមរបាយការណ៍បានបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលទាំង២នេះ គឺបានធ្វើសកម្មភាពដើរយកលុយពីប្រជាពលរដ្ឋ ដោយប្រើរថយន្តម៉ាក Luxes RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-7103 ដែលពុំមានឯកសារត្រឹមត្រូវតាមច្បាប់ជាកម្មសិទ្ធិរបស់ឈ្មោះ អៀម ប៊ុនធឿន(អែល) ដេញកាក់ឃាត់រថយន្តប្រជាពលរដ្ឋ ដែលរកស៊ីដឹកឈើសិប្បកម្ម តាមដងផ្លូវ ក្នុងភូមិសាស្ដ្រ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ព្រមទាំងយកឈ្មោះស្ថាប័នតុលាការខេត្តឧត្តរមានជ័យ ទៅយកលុយពីប្រជាពលរដ្ឋ។

ក្រោយពីឃាត់ខ្លួន មន្ត្រីនគរបាលយុត្តិធម៌បាននាំបុគ្គលទាំង ២នាក់ ទៅអធិការនគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ ដោយអ្នកទាំងពីរបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដើរយកលុយពីប្រជាពលរដ្ឋដែលរកស៊ីដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងពិតប្រាកដមែន។ ដោយសមត្ថកិច្ចបានរឹបអូសយក រថយន្ត១គ្រឿង ម៉ាកLUXES RX350ពណ៌ស ស៊េរីឆ្នាំ2003 ពាក់ស្លាកលេខភ្នំពេញ 2X-7103 ជាមធ្យោបាយជិៈធ្វើសកម្មភាព សំភារៈប្រើប្រាស់ទូរស័ព្ទចំនួន ៣គ្រឿង និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ ៖ ចាន់ ធី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


