Connect with us

ព័ត៌មានជាតិ

ក្រោយ​ពី​បើក​ច្រកព្រំ​ដែន ខេត្តបន្ទាយមានជ័យ​ មាន​ពលករ​ខ្មែរ​វិជ្ជមាន​​២៥៨​នាក់​ ក្នុង​ចំណោម១,៦០៤​នាក់​

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង​នាយសេនាធិការ យោធភូមិភាគ​ទី​៥ និង​ជា​ប្រធាន​គ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់ គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ យោធភូមិភាគ​ទី​៥ ចុះ​ត្រួតពិនិត្យ ស្ថានភាព​ពលករ​ខ្មែរ ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ សរុប​មាន​ចំនួន​សរុប​១,៦០៤​នាក់ ស្រី​៥៧៨​នាក់ ក្នុងនោះ​ក្រុមគ្រូពេទ្យ​ជួរមុខ ​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​២៥៨​នាក់ ស្រី​៨៥​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ក្នុងនោះ​មាន​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក មាន​អ្នក​មិន​ឆ្លង​ជំងឺ​កូ​វីដ​១៩​មាន​ចំនួន ២២០​នាក់​ស្រី ៩០​នាក់ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​មាន​ចំនួន ១៨​នាក់​ស្រី​១១​នាក់ ច្រក​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​មាន​ចំនួន​៨៤៧​នាក់ ស្រី​២៥២​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ មាន​ចំនួន​១៧១​នាក់​ស្រី​៤២​នាក់ ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក​មាន​អ្នក​មិន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ មាន​ចំនួន ៨៤៧​នាក់​ស្រី ២៥២​នាក់ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ មាន​ចំនួន​១៧១​នាក់​ស្រី​៤២​នាក់ ច្រក​ម៉ាឡៃ ស្រុក​ម៉ាឡៃ​មាន​អ្នក​មិន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​មាន​ចំនួន ៣៣៩​នាក់​ស្រី​នាក់​១៥២ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ មាន​ចំនួន​៣៨​នាក់​ស្រី​១៦​នាក់ ច្រក​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត មាន​អ្នក​មិន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​មាន​ចំនួន​១៩៨​នាក់​ស្រី​៨៤​នាក់ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ មាន​ចំនួន​៣១​នាក់​ស្រី​១៦​នាក់​គិត​ត្រឹម​ម៉ោង​៤​រសៀល ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២១​នេះ​។​

លោក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​អ្នក​កើត​ជម្ងឺ​កូ​វីដ​១៩​ ដែលមាន​ចំនួន​២៥៨​នាក់​ នោះអាជ្ញាធរ កង​កម្លាំង​កំពុង​ដឹក​តាម​រថយន្ត​របស់​ក​ង​ទ័ព​យកទៅដាក់​មណ្ឌល​ព្យាបាល​នៅក្នុង​ខេត្តបន្ទាយមានជ័យ​អស់ហើយ​ផងដែរ ចំណែក​អវិជ្ជមាន​បាន​បញ្ជូន​មណ្ឌល​សំចត​ត្រួតពិនិត្យ​សុខភាព​បន្ត​មុននឹង​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​និង​មណ្ឌល​ព្យាបាល​ប​ន្ត​។​

ក្នុងនោះ លោក​ឧ​ត្ត​ម​សេនីយ៍ សេង ធា​រិ​ន បានដាក់​បទបញ្ជា​ដល់​កង​កម្លាំ​ង​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងពេល​បំពេញ​ប្រតិបត្តិ​ការទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​មេរោគ​ប​ម្លែ​ង​ថ្មី​ដែល​តា (Delta) នៅតាម​បន្ទាត់​ព្រំដែន ធ្វើយ៉ាងណា​អនុវត្ត​ឲ្យ​បាន​ដាច់ខាត ៣​កុំ ៣​ការពារ ធានាបាន​សុខ​សុវត្ថិភាព ផ្ទាល់ខ្លួន និង​មិត្ត​រួម​ក្រុម​។ ​ក្នុង​ឪ​កាស​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បាន​ថ្លែងអំណរគុណ ដល់​កងកម្លាំង​ទាំង​ដែល​ខិតខំ ដោយ​មិន​ខ្លាច​នឿយហត់​ទាំងយប់​ទាំង​ថ្ងៃ បំពេញបេសកកម្ម ក្នុង​ប្រតិបត្តិ​ការទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​.១៩ និង​មេរោគ​ប​ម្លែ​ង​ថ្មី​ដែល​តា (Delta) នៅតាម​បន្ទាត់​ព្រំដែន ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម