ព័ត៌មានជាតិ
គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០២១»
គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ជូនដល់ប្រធាន អនុប្រធាន មន្ត្រី លធ.ខប តំណាងគណបក្សនយោបាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១» ដែលពិធីនេះរៀបចំ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមបើកដោយលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប។
លោក សោម សូរីដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀ បចំការបោះឆ្នោត បានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មុននេះបន្តិចថា កាលពីព្រឹកមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដែលវគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដែលវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងតាមរយៈប្រព័ន្ធ online។
បើលោកបើតាមលោក សោម សូរីដា វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពី ប្រធាន អនុប្រធាន មន្ត្រី នៃលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោតទូទាំង២៥ រាជធានី ខេត្ត ហើយក៏មានការចូលរួមពីតំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ៕ (ដោយ)៖ កោះកែវ



-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


