ព័ត៌មានជាតិ
តំណាងចែកចាយ ផលិតផលបំប៉នសុខភាព ៧នាក់ ត្រូវបានបញ្ជូនទៅស្នងការ ដើម្បីចាត់ការបន្តតាមច្បាប់
មនុស្ស៧នាក់ ក្នុងចំណោមមនុស្សប្រុស-ស្រី ៣៨៥នាក់ ដែលត្រូវបានឃាត់ខ្លួន ដោយសារប្រមូលផ្តុំគ្នា រៀនវគ្គលក់ផលិតផលបំប៉នសុខភាពនោះ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមច្បាប់។
កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ នៅចំណុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មនុស្សប្រុស-ស្រី ចំនួន៣៨៥នាក់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ចុះឃាត់ខ្លួនយកទៅធ្វើសំណាកតេស្ត រកមេរោគកូវីដ-១៩ ក្រោយពីពួកគេប្រមូលផ្តុំគ្នា ដោយមិនស្តាប់តាមការណែរនាំ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

តាមរយៈទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងនៅយប់ថ្ងៃច័ន្ទថា លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកម្លាំងផែនការងារសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងដូនកែវ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានចុះត្រួតពិនិត្យឆែកឆេរ រកឃើញប្រជាពលរដ្ឋ ចំនួន៣៨៥នាក់ មកពីខេត្តតាកែវ កំពត កែប កណ្តាល និងខេត្តផ្សេងៗទៀត។

បន្ទាប់ពីបានសាកសួរកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនមនុស្ស ចំនួន៧នាក់, ស្រី២នាក់(មេខ្យល់) ដែលបានអះអាងថា ពួកគេជាតំណាងចែកចាយ ផលិតផលឯករាជ្យ ជាផលិតផលបំប៉នសុខភាព របស់ក្រុមហ៊ុន(UNICITY) រួមមាន៖
១-ឈ្មោះ ស៊ី ណាត ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិកែវស្នា ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។
២-ឈ្មោះ ស្រេង បានិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាមឿន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៣-ឈ្មោះ អ៊ុយ សិលា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពង់បាយ សង្កាត់កំពត ក្រុងកំពត ខេត្តកំពត។
៤-ឈ្មោះ ប៉ិច សាបឿន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិកែស្នា ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។
៥-ឈ្មោះ កែវ ឌីណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។
៦-ឈ្មោះ នូ ចន្ថន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។
៧-ឈ្មោះ សន ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចំការបី សង្កាត់ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប។ ដោយមានការជួបជុំ របស់ពួកគេ មិនបានសុំការអនុញ្ញាត ពីអាជ្ញាធរឡើយ។

ស្នងការដ្ឋាន នគរបាលខេត្តតាកែវ បានបញ្ជាក់ថា បច្ចុប្បន្ន មនុស្សទាំង៧នាក់ (មេខ្យល់) ខាងលើនេះ ត្រូវបានបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តតាកែវ សាកសួរបន្តតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តតាកែវ។
លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តតាកែវ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី កាលពីរសៀលថ្ងៃទី១៦ ខែសីហានេះថា អាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងតែយកសំណាក តេស្ដរកមេរោគកូវីដ-១៩ លើពួកគេទាំងនោះហើយ។ ប៉ុន្តែគិតមកដល់ត្រឹមរសៀលថ្ងៃម្សិលមិញ មិនទាន់យកអស់នៅឡើយទេ។

ទាក់ទងនឹងចំណាត់ការ លើមនុស្សទាំង៣៨៥នាក់ ដែលល្មើសនឹងវិធានការនេះ លោកអភិបាលខេត្តតាកែវ ក៏មិនទាន់អាចបញ្ជាក់នៅឡើយដែរ ដោយលោកថា រង់ចាំការតេស្ដរកកូវីដអស់សិន ទើបពិនិត្យថាតើ ត្រូវអប់រំណែនាំ ឬក៏មានវិធានការច្បាប់ បែបណាទៀត៕ (ដោយ)៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


