ព័ត៌មានជាតិ
ក្រសួងបរិស្ថាន គាំទ្រកូរ៉េជាបេក្ខភាពម្ចាស់ផ្ទះ កិច្ចប្រជុំលើកទី២៨ នៃភាគីជាសមាជិក អនុសញ្ញាប្រែប្រួលអាកាសធាតុ
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន គាំទ្រចំពោះសាធារណរដ្ឋកូរ៉េ ក្នុងនាមជាបេក្ខភាពម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី២៨ នៃភាគីជាសមាជិក អនុសញ្ញាប្រែប្រួលអាកាសធាតុ ឆ្នាំ២០ ២៣ខាងមុខនេះ។ ការថ្លែងគាំទ្រនេះ គ្រាដែលលោក សាយ សំអាល់ អនុញ្ញាតឲ្យលោក Park Heung Kyeong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះលោក Park Heung Kyeong បានថ្លែងនូវការកោតសរសើរ ចំពោះកម្ពុជា ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការ កិច្ចចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា។ លោក ក៏បានស្នើសុំនូវកិច្ចគាំទ្រពីកម្ពុជា ដើម្បីកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ cop-28 ស្របពេលដែលបណ្តាប្រទេស ក្នុងតំបន់អាស៊ី និងកូរ៉េ មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការដោះស្រាយបញ្ហា និងការផ្តល់នូវថវិកា ចំពោះការប្រែប្រួលអាកាសធាតុ តាមរយៈមូលនិធិអាកាសធាតុបៃតង(GCF)។
ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការពង្រីកវិសាលភាពបន្ថែម ទៅលើគម្រោង ODA ( Official Development Assistant) ដែលបានគាំទ្រកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗ ជាមួយកម្ពុជា និងបានស្នើសុំឲ្យកម្ពុជាគាំទ្រផងដែរ ដល់ក្រុមហ៊ុនវិនិយោគកូរ៉េ ដែលមានបំណងមកដាំឬស្សី ក្នុងពេលឆាប់ៗនេះ។
ជាការឆ្លើយតប លោករដ្ឋមន្រ្តីបរិស្ថាន បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ ចំពោះការស្នើសុំ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២ ក្នុងវិស័យបរិស្ថាន និងកសិកម្ម ក៏ដូចជាទីផ្សារការងារសម្រាប់កម្ពុជា។ លោក សាយ សំអាល់ ក៏បានស្នើសុំឲ្យកូរ៉េ បន្តជំរុញបច្ចេកទេស លើវិស័យកសិកម្ម ដែលបន្ស៊ីទៅនឹង ការប្រែប្រួលអាកាសធាតុ ដូចពូជស្រូវ និងពូជដំណាំជាដើម៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


