ព័ត៌មានជាតិ
រដ្ឋាភិបាលស្នើឱ្យរាជធានីខេត្ត រៀបចំកន្លែងចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលនៅសេសសល់
រដ្ឋាភិបាលបានស្នើឱ្យរាជធានីខេត្តរៀបចំទីកន្លែងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដែលនៅសេសសល់បន្ថែមទៀត ខណៈបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ មិនទាន់បានគ្រប់តាមផែនការដែលបានគ្រោងទុកចំនួន១០លាននាក់នៅឡើយ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស.គ.វ.ក-១៩ បានមានប្រសាសន៍ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់បានគ្រប់តាមផែនការដែលបានគ្រោងទុកចំនួន១០លាននាក់នៅឡើយទេ ដែលតម្រូវអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀងគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន។
ជាមួយគ្នានេះដែរ លោកស្រីបានបន្តថា ត្រូវរៀបចំផែនការនិងចលនាលើកទឹកចិត្តពួកគាត់ឲ្យមកទទួលការចាក់វ៉ាក់សាំងកូដ-១៩ដោយស្ម័គ្រចិត្តឲ្យបានទាន់ពេលវេលានៅតាមទីតាំងដែលកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះឱ្យបានគ្រប់ៗគ្នា។
តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែសីហានេះ លោកស្រីបានបន្តទៀតថា.គ.វ.ក-១៩ ពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងមួយចំនួនមិនទាន់បានមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុផ្សេងៗដូចជា ពលករ ឬប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេស ហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសម្រាលកូនរួច និងមូលហេតុផ្សេងៗទៀត។
លោកស្រីបានណែនាំដល់លោក លោកស្រីដែលជាអភិបាល នៃគណៈអភិបាលរាជធានី ខេត្តនិងជាប្រធានអនុគណៈកម្មការចំពោះកិច្ចពាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្តចាត់ចែងរៀបចំទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលប្រជាពលរដ្ឋងាយស្រួលទៅទទួលយកសេវាចាក់វ៉ាក់សាំងកូវីដ ១៩ ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ឬទីតាំងមួយចំនួនទៀតដែលអាចផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋដែលនៅសេសសល់អាចមកទទួលការចាក់វ៉ាក់សាំងកូដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ គ.វ.ក. ១៩ សូមស្នើឱ្យចេញសេចក្តីជូនព័ត៌មានឱ្យបានទូលំទូលាយ និងញឹកញាប់ អំពីទីតាំងនិងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងកូដ-១៩ នៅតាមបណ្តារាជធានី-ខេត្តក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជូនសាធារណជនឱ្យបានជ្រាប និងទៅចាក់វ៉ាក់សាំងកូរី-១៩ដោយស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា។ លើសពីនេះសូមផ្សាយជូនសាធារណជននូវលេខទូរសព្ទទំនាក់ទំនងតាមទីតាំងនីមួយៗដែលនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋ ងាយស្រួលធ្វើការទំនាក់ទំនងបាន។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១រហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះមានពលរដ្ឋកម្ពុជាអាយុចាប់ពី១៨ឆ្នាំឡើងទៅទទួលបានការចាក់វ៉ាក់សាំងចំនួន៨៧២៦០៤៣នាក់ស្មើនឹង៨៧.២៦ភាគរយធៀបនឹងគោលដៅ១០លាននាក់៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


