ព័ត៌មានជាតិ
កម្ពុជាកំពុងដំណើរសាងសង់ស្ថានីយធ្យូងថ្ម៣ទីតាំងបន្ថែមទៀតមានអនុភាពជាង ១,៦០០មេហ្គាវ៉ាត់
ភ្នំពេញ៖ បច្ចុប្បន្ននេះកម្ពុជាកំពុងដំណើរសាងសង់ស្ថានីយធ្យូងថ្មចំនួន៣ទីតាំងបន្ថែមទៀតដែលមានអនុភាពជាង ១,៦០០មេហ្គាវ៉ាត់នៅតាមខេត្តចំនួន៣។

លោក វ៉ិចទ័រ ហ្សូនា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ស្ថានីយធ្យូងថ្មចំនួន៣កន្លែងដែលកំពុងសាងសង់នេះរួមមាន ស្ថានីយធ្យូងថ្មមានអនុភាព ៧០០មេហ្គាវ៉ាត់នៅ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្ថានីយធ្យូងថ្មមានអនុភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុង និងស្ថានីយធ្យូងថ្មមានអនុភាព ២៦៥មេហ្គាវ៉ាត់ នៅភាគខាងជើងខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់ប្រភពធ្យូងថ្មរ៉ែរបស់កម្ពុជាផ្ទាល់។

យ៉ាងណាក៏ដោយ លោក មិនបានដឹងទេថា ស្ថានីយធ្យូងថ្មទាំង៣ទីតាំងនោះនឹងបញ្ចប់នៅពេលណានោះទេហើយក៏មិនបានដឹងថា នឹងវិនិយោគក្នុងទំហំទឹកប្រាក់ប៉ុន្មានដែរ ព្រោះថារាល់ការវិនិយោគលើស្ថានីយធ្យូងថ្មទាំងអស់គឺជាការវិនិយោគរបស់វិស័យឯកជនទាំងស្រុង។ ចំណែរដ្ឋាភិបាលអត់មានវិនិយោគទេ គ្រាន់តែពេលបានថាមពលគេលក់ឱ្យក្រុមហ៊ុនអគ្គិសនីកម្ពុជា។
លោក វ៉ិចទ័រ ហ្សូនា បានបន្តទៀតថា បច្ចុប្បន្ននេះមានស្ថានីយធ្យូងថ្មចំនួន៣កន្លែងកំពុងដំណើរការរួចហើយដែលមានអនុភាពតម្លើងសរុបចំនួន ៦៧៥មេហ្គាវ៉ាត់ មានទីតាំងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


