ព័ត៌មានជាតិ
អតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំងដូសទី៣
សមាជិកអតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលបានផ្តល់វ៉ាក់សាំងចាក់ជូនដោយឥតថ្លៃ និងដើម្បីទប់ស្កាត់ការពារជំងឺហើយបន្តអនុវត្តវិធានការអនាម័យ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៣ (ដូសជំរុញ) ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ឯក ចាន់ លំផាត់ សមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដោយថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគម និងក៏មានការចូលរួមរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្ត, កងកម្លាំងទាំងបី, អាជ្ញាធរមូលដ្ឋាន, ក្រុមគ្រូពេទ្យ រួមនឹងការចូលចាក់វ៉ាក់សាំងពីសមាជិក សមាជិកា សាខាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាច្រើនរូបផងដែរ។


ឯកឧត្តម អ៊ុន ចាន់ដា លើកឡើងថា “ពលរដ្ឋកម្ពុជា និងអតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ជាមេដឹកនាំប្រកបដោយកិត្តិបណ្ឌិត ហើយសម្តេចតេជោ លោកបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពួកយើងគ្រប់ៗគ្នា”។


“មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”។ ក៏ប៉ុន្តែទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយក្តី ក៏ការចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលក៏យើងនៅតែបន្តឱ្យបានជាប់ខ្លួន៕


អត្ថបទ៖ ហុង ម៉េងហៀ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក



