អ្នកធាក់ស៊ីក្លូ៣០០នាក់ ទទួលបានផ្លែមៀន មី ម៉ាស់ និងអាកុល ពីមូលនិធិត្រីចក្រយាន្តកម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកធាក់ស៊ីក្លូ៣០០នាក់ ទទួលបានផ្លែមៀន មី ម៉ាស់ និងអាកុល ពីមូលនិធិត្រីចក្រយាន្តកម្ពុជា

បានផុស

នៅ

អំណោយជា ផ្លែមៀន មី ម៉ាស់ និងអាកុល ឬជែលមួយចំនួន ត្រូវបានលោក ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជា និងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចាត់ឲ្យលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូនអ្នកធាក់ស៊ីក្លូចំនួន៣០០នាក់ យកទៅហូប និងការពារខ្លួន ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននឹងកំពុងកើតមាន នៅក្នុងរាជធានីភ្នំពេញនៅឡើយ។

ការផ្ដល់ជូន នូវផ្លែមៀន និងសម្ភារៈមួយចំនួន ពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋ បាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា អ្នកធាក់ស៊ីក្លូទាំង៣០០នាក់នេះ ក្នុងម្នាក់ៗ ទទួលបានផ្លែមៀន ចំនួន២គីឡូក្រាម មី១កេស ម៉ាស់ចំនួន២ប្រអប់ និងអាកុល ឬជែល២ដប ដើម្បីយកទៅប្រើប្រាស់ ការពារខ្លួនពីជំងឺកូវីដ-១៩។

លោកម៉េត មាសភក្តី បានបញ្ជាក់ផងដែរថា អ្នកធាក់ស៊ីក្លូទាំង៣០០នាក់នេះ តែងទទួលបានការយកចិត្តទុកដាក់ជាប្រចាំ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយស មូលនិធិត្រីចក្រយានកម្ពុជា និងលោក ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិត្រីចក្រយាន្តកម្ពុជា និងជាអភិបាល នៃគណៈអភិ​បាលរាជធានីភ្នំពេញ។

ក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោ និងលោកអភិបាលរាជធានីភ្នំពេញនេះ អ្នកធាក់ស៊ីក្លូទាំងអស់ តែងតែទទួលបានការឧបត្ថម្ភ ពីមូលនិធិ ក្នុងមួយថ្ងៃទទួលបាន ទឹកប្រាក់ចំនួន៧០០០រៀល ស្មើនឹង២១ ម៉ឺន រៀល ក្នុងមួយខែ។ បន្ថែមពីលើនេះមូលនិធិ ក៏តែងតែបានជួយឧបត្ថម្ភ ជាម៉ាក អាកុល ជែល និងសម្ភារៈមួយចំនួនថែមទៀត ជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារទប់ស្កាត់ជំងឺកូវី-១៩ផងដែរ។ បន្ថែមពីនេះទៀតអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបានប័ណ្ណក្រីក្រ ប ស ស សម្រាប់ការព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យនានា របស់រដ្ឋដោយមិនអស់លុយផងដែរ។

លោកម៉េត មាសភក្តី ក៏បានបញ្ជាក់ផងដែរថា ចំពោះថវិកា ដែលត្រូវបើកជូន អ្នកធាក់ស៊ីក្លូទាំងអស់នេះ គឺយើងបានរៀបចំ ដោយផ្ញើថវិកាទាំងនេះ តាមប្រព័ន្ធផ្ញើរលុយវីង ដើម្បីបង្កភាពងាយស្រួល ឲ្យពួកគាត់ក្នុងការបើកថវិកា ទាំងនេះបានស្រួល ដោយក្នុង១០ថ្ងៃ ពួកគាត់អាចបើកបាន១ដង៕ (ដោយ)៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services