ព័ត៌មានជាតិ
លួចមិនរើសមុខ ចុងក្រោយគាស់ផ្ទះលួចសម្ភារៈ គេចខ្លួនជិត១ខែ អាវុធហត្ថចាប់ខ្លួនបាន ៣ នាក់
ភ្នំពេញ ៖ ជនសង្ស័យចំនួន ០៣នាក់ បានធ្វើសកម្មភាពគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅចំណុចផ្ទះលេខ២១៦ ផ្លូវវត្តចាស់ ក្រុមទី១ ស្ថិតភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣៖០០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ដោយយកបានទូរស័ព្ទទំនើបចំនួន០២គ្រឿង នាឡិកាដៃទំនើប ០១គ្រឿង ខ្សែក ០១ខ្សែ ហើយលាក់ខ្លួនអស់ជិត១ខែ ត្រូវអាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការស្រាវជ្រាវ រកឃើញមុខសញ្ញា និងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់រហូត តាមទៅឃាត់ខ្លួនដល់ខេត្តកំពង់ចាម និងបានដកហូតយកទ្រព្យសម្បត្តិជនរងគ្រោះត្រឡប់មកប្រគល់ជូនម្ចាស់ដើមវិញ។

ជនសង្ស័យទី១ ឈ្មោះ ធី ផានិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៩៦E1 ផ្លូវ១១០ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជនសង្ស័យទី២ ឈ្មោះស៊ុន ម៉ាលីគី ហៅកី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់កង់បី ទីលំនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។ ជនសង្ស័យទី៣ ឈ្មោះ ពេជ មុន្នីភក្ដី ហៅនិច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២៥៨ ផ្លូវពេទ្យសត្វ ក្រុមទី១៣ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានគេចខ្លួនទៅខេត្តកំពង់ចាម ត្រូវបានកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌជ្រោយចង្វារ បន្តសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ចាម តាមចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង១៤៖៤៧នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ជនសង្ស័យបានសារភាពថា កន្លងមកពួកគេតែងតែប្រើប្រាស់គ្រឿងញៀន និងធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើក ច្រើនសារដោយមិនរើសមុខ ពោលគឺដូចជា៖ លួចទាក់ឆ្កែប្រជាពលរដ្ឋ, លួចទូរស័ព្ទ, លួចមាន់, លួចបេះផ្លែស្វាយប្រជាពលរដ្ឋទាំងបាវៗ, លួចដែកក្នុងការដ្ឋានសំណង់, លួចកាត់ខ្សែភ្លើង និងលើកចុងក្រោយលួចផ្លោះរបងចូលគាស់ផ្ទះ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក៏ត្រូវអស់លក្ខជាប់ខ្នោះសមត្ថកិច្ចអាវុធហត្ថ តែម្តង។
កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


