ព័ត៌មានជាតិ
ទាល់តែយកសំណាកអាជីវករលើកទី២ និង សំអាតរួចរាល់ ទើបផ្សារសិរីសោភ័ណអាចបើកលក់ឡើងវិញបាន
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ផ្សារសិរីសោភ័ណដែលបានបិទកន្លងមក គឺត្រូវតែរៀបចំសណ្ដាប់ធ្នាប់ អនាម័យឲ្យបានស្អាតត្រឹមត្រូវ ហើយចំពោះបងប្អូនអាជីវករត្រូវមកយកសំណាកលើកទី២ឲ្យបានរួចរាល់និងគ្រប់គ្នា អនុវត្តតាមលក្ខខណ្ឌដែលរដ្ឋបាលខេត្តបានចេញ ទើបអនុញ្ញាតឲ្យបើកដំណើរការលក់ដូរ ឡើងវិញបាន លោក អ៊ុំ រាត្រី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ។
លោក អ៊ុំ រាត្រី បានលើកឡើងថា បងប្អូនអាជីវករទាំងអស់ ត្រូវរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ឲ្យបានល្អប្រសើរដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការណែនាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងធានាបាននូវសុវត្ថិភាពទាំងអស់គ្នាផងដែរ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដើម្បីបើកឲ្យផ្សារសិរីសោភ័ណលក់វិញបាន ត្រូវឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃរបស់គណៈកម្មការរៀបចំគ្រប់គ្រងផ្សារ។

អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា លក្ខខណ្ឌមួយចំនួនចំពោះបងប្អូនអាជីវករ ដើម្បីអាចចូលទៅបើកលក់ដូរវិញបាន មានដូចជាអាជីវករដែលអនុញ្ញាតឲ្យចូលលក់ដូរបាន លុះណាតែមានប័ណ្ណចាក់វ៉ាក់សាំងរួចពីរដង។ អាជីវករទាំងអស់ ត្រូវយកសំណាករកមេរោគកូវីដ-១៩ តាមការចាំបាច់ស្របតាមការជូនដំណឹងរបស់អ្នកគ្រប់គ្រង ផ្សារឬអាជ្ញាធរមូលដ្ឋាន។ ក្នុងផ្សារត្រូវបាញ់ថ្នាំ អាល់កុលសម្លាប់មេរោគរាល់សប្តាហ៍ ករណីមានបុគ្គលណាមានអាការៈសង្ស័យ ត្រូវសហការជាមួយក្រុមគ្រូពេទ្យដើម្បីយកសំណាកភ្លាម អាជីវករទាំងអស់ត្រូវរៀបចំតូបរបស់ខ្លួនឲ្យមានលក្ខណៈស្រឡះទូលាយមានខ្យល់ចេញចូលគ្រប់គ្រាន់ និងរៀបចំដាក់ឲ្យមានរបៀបរៀបរយ មានអាល់កុល ពាក់ម៉ាស់និងមិនអនុញ្ញាតឲ្យប្រមូលផ្ដុំគ្នាឡើយ។



ចំណែកអ្នកមកទិញឥវ៉ាន់ឬអតិថិជន ត្រូវតែតម្រង់ជួរដោយរក្សាគម្លាតឲ្យបាន១,៥ ម៉ែត្រពីគ្នាប្រសិនបើម្ចាស់តូបមិនអនុវត្តតាមការណែនាំនេះ ឬមិនធ្វើតាមការណែនាំរបស់គណៈគ្រប់គ្រងផ្សារម្ចាស់ផ្សារ ឬមន្ត្រីមានសមសមត្ថកិច្ចរកឃើញថា អាជីវករណាមិនធ្វើតាម មានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ-១៩ នឹងត្រូវផ្អាកមិនឲ្យប្រកបអាជីវកម្មនៅក្នុងផ្សារនេះបន្តទៀតឡើយ ចំពោះអ្នកគ្រប់គ្រងផ្សារត្រូវទទួលខុសត្រូវនិងធានាបាននូវការអនុវត្តការណែនាំនេះឲ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក



