Connect with us

ព័ត៌មានជាតិ

កម្ពុជាមានអ្នកឆ្លងកូវីដកើនឡើងដល់ជាង៩ម៉ឺននាក់ និងស្លាប់ជិត២ពាន់នាក់

បានផុស

នៅ

រហូតមកដល់​ថ្ងៃទី​២៨ ​ខែសីហា ​ឆ្នាំ​២០២១​នេះ​ ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ កើនឡើង​ដល់​ជាង​៩​ម៉ឺន​នាក់ ​និង​ស្លាប់​ជិត​២​ពាន់​នាក់​នៅ​ទូទាំងប្រទេស​។​

ប្រទេស​កម្ពុជា​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជា​លើកដំបូង​នៅ​ថ្ងៃទី​២៧​ ខែមករា ​ឆ្នាំ​២០២០​​ ទៅលើបុរស​ជនជាតិ​ចិន​១​នាក់​ នៅ​ខេត្ត​ព្រះសីហនុ​។ ​ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ហើយក៏​មិនមាន​ឆ្លងជំងឺ​នេះ​ច្រើន​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់មកទៀត​ កម្ពុជា​បាន​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៣​លើក​ក្នុងនោះ​ទី​១.​ព្រឹត្តិការ​ណ៍សហគ​មន៍​៣​វិច្ឆិកា​ ឆ្នាំ​២០២០ ទី​២.​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ ឆ្នាំ​២០២០​ និង​ទី​៣​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ទើប​មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់​ ហើយ​ដែល​រហូតមក​ដល់ពេលនេះ ​នៅ​មិនទាន់បាន​បិទ​បញ្ច​ប់​នៅឡើយ​ទេ​។​

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​ ជាក់ស្តែង​នៅថ្ងៃនេះ​ ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៤០១នាក់​ទៀត​ ក្នុងនោះ​ជា​ករណី​ឆ្លង​សហគមន៍​២៨៥​នាក់​ និង​អ្នកដំណើរ​ពី​បរទេស​១១៦​នាក់ ជាសះស្បើយ​៤៧៥​នាក់ និង​ស្លាប់​១២​នាក់​។​

បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១ ​កម្ពុ​ជាមានអ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​៩១,៧៧០​នាក់​ អ្នក​ជា​សះស្បើយ​ចំនួន​៨៧,៧៧៤​នាក់ ​និង​អ្នកស្លាប់​ចំនួន​១,៨៧០​នាក់​។​

ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ជាង​៩​ម៉ឺន​នាក់ ​ក្នុងនោះ​មាន​អ្នក​ឆ្លង​​វីរុស​កូ​វីដ​១៩បំប្លែង​ខ្លួន​ថ្មី​ ដែល​តា​ ចំនួន​១,៥៣៤​នាក់ ​ស្រី​៧៦៤​នាក់ ​នៅតាម​រាជធានី​ខេត្ត​ចំនួន២៣ ​លើកលែងតែ​ខេត្ត​កែប​និង​ខេត្តក្រចេះ​ប៉ុណ្ណោះ​នៅ​មិនទាន់មាន​សេចក្តីរាយការណ៍មាន​ឆ្លង​ជំងឺ​ប្រភេទ​នេះ​នៅឡើយ​ទេ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៥ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២០ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៣ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម