Connect with us

ព័ត៌មានជាតិ

មូលនិធិព្រីនស៍ ប្រារព្ធខួបលើកទី៦ ជាមួយនឹងការផ្លាស់ប្តូរម៉ាកយីហោ និងការពិនិត្យកែសម្រួលយុទ្ធសាស្ត្រឡើងវិញ

បានផុស

នៅ

​​មូលនិធិ​ព្រី​នស៍ (Prince Foundation) ដែល​ដំបូង​ឡើយ​មាន​ឈ្មោះថា មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ (Prince Charitable Foundation) បានប្រកាស​ពី​ការអនុម័ត​នូវ​និមិត្តសញ្ញា​ថ្មី ឈ្មោះ​ថ្មី រួមទាំង​សេចក្តីថ្លែងការណ៍​អំពី​ចក្ខុវិស័យ​ថ្មី គឺ “​រួមគ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មូលនិធិ​ព្រី​នស៍ គឺជា​ផ្នែក​មួយ​ដែល​ធ្វើការ​លើ​សកម្មភាព​សប្បុរស​ធម៌​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប (​ហៅ​កាត់​ថា “​ព្រី​នស៍ គ្រុប​”) ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា ហើយ​មាន​អង្គភាព​ជាច្រើន​ដែល​ធ្វើការ​ផ្តោតលើ​វិស័យ​ស្នូល​ចំនួន​៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន​។ មូលនិធិ​ព្រី​នស៍​មានឈ្មោះ​ជា​ភាសា​ចិន​ថា​太子慈善 (​ប្រែ​ថា “​មូលនិធិ​ព្រី​នស៍​”) ។

​ការផ្លាស់ប្តូរ​ម៉ាក​យីហោ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​បន្ទាប់ពី​ការពិនិត្យ​ឡើងវិញ​យ៉ាង​ហ្មត់ចត់​អស់​រយៈពេល ៦​ឆ្នាំ នៃ​សកម្មភាព​សប្បុរសធម៌​នានា​របស់​មូលនិធិ​ព្រី​នស៍ ដោយបាន​រៀបចំ​នូ​វក​ម្ម​វិធី​សប្បុរសធម៌​ជាង ២៥០​លើក ដែល​ផ្តល់​ជា​ប្រយោជន៍​ជូន​ដល់​ប្រជាជន​កម្ពុ​ជាជាង​កន្លះ​លាន​នាក់ ជាមួយនឹង​ការបរិច្ចាគ​ថវិកា​សរុប​ជាង ១៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ស្របតាម​និន្នាការ​ថ្មីៗ​ក្នុងចំណោម​បណ្តា​មូលនិធិ​ ដែល​មាន​ភាពស្រដៀងគ្នា​នានា​នៅក្នុង​តំបន់​អាស៊ី ពោល​គឺមាន​មូលនិធិ​សប្បុរសធម៌​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​តំបន់​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​យុទ្ធសាស្ត្រ និង​អភិក្រម​តម្រង់​ទិសដៅ​ស​សម្រាប់​ការវិនិយោគ​របស់ខ្លួន​ដូចដែល​មូលនិធិ​ព្រី​នស៍ បាន​ខិតខំ​ដើម្បីឱ្យ​សកម្មភាព​របស់ខ្លួន​កាន់​តែមាន​លក្ខណៈ​ទូលំទូលាយ ហើយ​ធ្វើ​សមាហរណកម្ម​បាន​កាន់​តែ​ជិតស្និទ្ធ​ក្នុង​គោលដៅ​នៃ​ការអភិវឌ្ឍ​ជាតិ​របស់​ប្រទេស​កម្ពុជា​។

​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី (Neak Oknha Chen Zhi – 陈志公爵) ដែលជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​មានប្រសាសន៍ថា “​ការដាក់ចេញ​នូវ​និមិត្តសញ្ញា​ថ្មី សេចក្តីថ្លែងការណ៍​ចក្ខុវិស័យ​ថ្មី និង​ដំណើរការ​ថ្មី គឺ​ត្រូវបាន​ណែនាំ​ដើម្បី​បង្ហាញ​ពី​សញ្ញា​នៃ​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការបង្កើត​ក្របខណ្ឌ​យ៉ាង​ត្រឹមត្រូវ​ ដែល​អាច​នាំមក​នូវ​ភាពចាំបាច់​នៃ​ការផ្លាស់ប្តូរ​សង្គម​ប្រកបដោយ​និរន្តរភាព​និង​ការទទួលខុសត្រូវ​ក្នុង​រយៈពេល​វែង​។​“​ដោយ​ដើរ​តាម​ការដឹកនាំ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការបង្កើន​ជំនាញ​ធនធានមនុស្ស ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សមភាព​យេនឌ័រ ពួកយើង​មាន​អារម្មណ៍​ថា វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​វាយតម្លៃ​និង​ត្រួតពិនិត្យ​ដ៏​ទូលំទូលាយ​ឱ្យទាន់​ពេលវេលា និង​បង្កើត​នូវ​ទី​បង្ហាញផ្លូវ​ថ្មី​មួយ​សម្រាប់​ពេលអនាគត​” ។

​ក្នុងអំឡុងពេល​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា មូលនិធិ​ព្រី​នស៍​បានធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស និង​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា តាមរយៈ​ការបរិច្ចាគ​សម្ភារ​បរិក្ខារ​ការពារ​ខ្លួន (PPE) ចំនួន ១១០,០០០​ឈុត និង​ថវិកា​ជាង ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ចូលរួម​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្តល់​វ៉ាក់សាំង​បង្ការ និង​ជួយសង្គ្រោះ​កាលពី​ខែឧសភា​កន្លងទៅ​។

​សកម្មភាព​ទាំងនេះ​ធ្វើឡើង​បន្ទាប់ពី​ការបរិច្ចាគ​ទឹកប្រាក់​ចំនួន ៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ចូលរួម​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​កាលពី​ខែមីនា​កន្លងទៅ ក៏ដូចជា​ការបរិច្ចាគ​ទឹកប្រាក់​ចំនួន ៣​លាន​ដុល្លារ​សហរដ្ឋអាមេរិករ​បស់​ក្រុមហ៊ុន ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​ការទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ១​លាន​ដូ​ស​កាលពី​ចុង​ឆ្នាំមុន​។

​នៅ​ឆ្នាំនេះ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បានឈ្នះ​ពានរង្វាន់​សម្រាប់​ការឆ្លើយតប​របស់​ក្រុមហ៊ុន​សាជីវកម្ម​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​កម្មវិធី​ពានរង្វាន់​អាស៊ី​ប៉ាស៊ីហ្វិក Stevie ប្រចាំឆ្នាំ​លើក​ទី​៨ និង​ពានរង្វាន់​អាជីវកម្ម​អន្តរជាតិ​ឆ្នាំ​២០២១។ សកម្ម​ភាពជា​សារវន្ត​របស់​មូលនិធិ​ព្រី​នស៍​ក្នុងអំឡុងពេល​មាន​វិបត្តិ​បានទទួល​នូវ​ការសរសើរ​ពី​គណៈកម្មការ​វិនិច្ឆ័យ​អន្តរជាតិ​នានា​។

​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី បាន​បន្ថែមថា “​យើង​សង្ឃឹមថា ‘​ការកសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា​’ នឹង​ដឹកនាំ​ក្រុមការងារ​របស់​យើង​នៅ​មូលនិធិ​ព្រី​នស៍​តាមរយៈ​យុទ្ធសាស្ត្រ​សាជីវកម្ម​របស់ខ្លួន “​ការកសាង​ជីវិត​កាន់តែ​ប្រសើរ​” សម្រាប់​ប្រជាជន​កម្ពុជា ដែល​បាន​ឈានទៅដល់​ការវិនិយោគ​ទឹកប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​លើ​គម្រោង​ក្នុងស្រុក​” ។​“​ការធានាបាន​នូវ​ការស្តារ​ឡើងវិញ​របស់​កម្ពុជា​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​នា​រយៈពេល​វែង ដែល​ពួកយើង​នៅតែ​វិនិយោគ​លើ​អនាគត​របស់​ប្រទេស​កម្ពុជា​ហើយ​នឹង​ផ្តល់នូវ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ​ជា​ចាំបាច់​ដើម្បី​ធានាបាន​នូវ​ភាពជោគជ័យ​បន្ត​ជា​និរន្តរ៍​របស់​មូលនិធិ​ព្រី​នស៍​” ។

គួរបញ្ជាក់​ថា​ព្រី​នស៍ ហូល​ឌី​ង គ្រុប គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែលមាន​អង្គភាព​ជាច្រើន​ធ្វើការ​ផ្តោតលើ វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម