ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ នឹងពិភាក្សា ជាមួយស្ថាប័ននានា ពាក់ព័ន្ធនឹងការ ត្រៀមបើកសាលារៀន ឡើងវិញ
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថាក្រសួង នឹងពិនិត្យលទ្ធភាព ធ្វើការជជែកគ្នាបន្ថែមទៀត ជាមួយស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន ពាក់ព័ន្ធការត្រៀមបើកសាលារៀនឡើងវិញ។
ថ្លែងក្នុងពិ ធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិអប់រំ និងក្រុមហ៊ុន ផុស្ការ ឌីជីធល ដើម្បីដាក់ឲ្យប្រើប្រាស់ សាលារៀនឌីជីថល Wiki School នៅវិទ្យាស្ថានជាតិអប់រំ តាមរយៈប្រព័ន្ធZoom នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ លោករដ្ឋមន្ត្រីបានបន្តថា «ថ្វីត្បិតតែក្រសួង មិនទាន់អនុញ្ញាត ឲ្យសាលារៀនរដ្ឋ និងឯកជន បើកដំណើរការ សាលារៀនឡើងវិញបាន ក៏ពិតមែន។ ប៉ុន្តែកន្លងមកនេះ ក៏ដូចជាបច្ចុប្បន្ន នៅទូទាំងសាលារៀនរដ្ឋ និងឯកជន បាននឹងកំពុងខិតខំ ជំរុញការសិក្សារបស់ សិស្សានុសិស្ស តាមរយៈការបង្រៀន និងរៀនពីចម្ងាយ លើប្រព័ន្ធអនឡាញ គ្រប់មធ្យោបាយ»។

លោករដ្ឋមន្ត្រី បានស្នើដល់វិស័យឯកជន បន្តចូលរួមជួយ ដល់ផ្នែកបច្ចេទេស ក្នុងការផ្តល់លទ្ធភាពឲ្យសិស្សានុសិស្ស ងាយស្រួលក្នុងការចូលរៀន ក៏ដូចជាប្រឡងបាន តាមប្រព័ន្ធអនឡាញគ្រប់ៗគ្នា ខណៈបច្ចុប្បន្ន ការរាតត្បាត នៃជំងឺកូវីដ-១៩ នៅបន្តកើតមាននៅឡើយ ពិសេសវីរុសបំប្លែងថ្មីដែលតា ដែលបង្កការចម្លងលឿនបំផុត។
បើតាមលោករដ្ឋមន្ត្រី ការបើកសាលារៀនឡើងវិញបាន លុះត្រាណាកុមារ ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានគ្រប់ៗគ្នា ដូចអ្វីដែលប្រមុខរាជរដ្ឋាភិបាល បានលើកឡើង។

នៅព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសំឡេង បាន ណែនាំ ឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យមើលពាក់ព័ន្ធ នឹងការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចតួច នៃជំងឺកូវីដ-១៩។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សា សមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា បានគាំទ្រសាររបស់សម្ដេចតេជោ ហ៊ុន សែន ទាំងស្រុង។ លោកបានមានប្រសាសន៍ថា «ខ្ញុំគិតថាសារសម្តេចតេជោ ជាការប្រណៃខ្លាំងណាស់ ព្រោះថា មានខេត្តខ្លះ អត់មានកូវីដផង។ ដូចនេះ គួរតែបើកឡើងវិញ ដើម្បីឲ្យសិស្ស តាមជនបទ និងតាមទីប្រជុំមួយចំនួន ដែលមិនមានកូវីដ-១៩ វាជារឿងដ៏ល្អដោយសារយើង បានដឹងចិត្តកូវីដ-១៩ខ្លះៗ ហើយឲ្យតែយើង បន្តអនុវត្តវិធានការសុខាភិបាល ៣កុំ៣ការពារឲ្យបាន និងមានចាក់វ៉ាក់សាំងការពារទៀត ខ្ញុំគិតថា យើងអាចដំណើរការបាន ដោយភាពបត់បែនដូចសម្តេចតេជោ មានប្រសាសន៍អញ្ចឹង»។
លោកបានបន្តថា ចំណែកវិស័យឯកជន ក៏មើលតាមហ្នឹងដែរ គឺយោងទៅលើ ការបើកតាមរបៀបការបត់បែន យើងនឹងស្នើសុំអញ្ចឹងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


