Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យ​ចុះ​យកសំណាកអ្នក​ពាក់ព័ន្ធ នៅទីតាំងផ្សារ 7-Eleven

បានផុស

នៅ

ក្រុមគ្រូពេទ្យ​បានចុះ​យកសំណាកអ្នក​ពាក់ព័ន្ធកូវីដ នៅទីតាំងផ្សារ 7-Eleven ដែល​ទើប​បើក​ដំណើរការ​មិន​បាន​ប៉ុន្មានថ្ងៃ​ផង​នេះ។

ការ​​ចុះយក​សំណាកមិន​ដឹង​មាន​ការ​ពាក់ព័ន្ធ​យ៉ាងណា ក្រោយ​ផ្សារ​លក់​ទំនិញ​ដើម​កំណើត​មកពីអាមេរិក​នេះ ​ទើប​បើក​សាខា​ថ្មី​នៅប្រទេស​​កម្ពុជា​ មាន​មនុស្ស​ជាច្រើន​បាន​ចូល​ទិញទំនិញក្នុង​ថ្ងៃ​បើក​សម្ពោធ​ដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជុំវិញ​ការ​ចុះយក​សំណាក​ពី​គ្រូពេទ្យ​នៅ​ផ្សារ 7-Eleven គេហទំព័រកម្ពុជា​ថ្មី​នឹង​ផ្សាយជូ​ន​បន្ត​ទៀត នៅពេល​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​អាជ្ញាធរ។

ហាងលក់ទំនិញ 7-Eleven ស្ថិត​នៅក្រោមការ​គ្រប់គ្រង​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក ដើម្បីប្រតិបត្តិការហាងលក់ទំនិញ 7-Eleven នៅកម្ពុជា ហើយ​ដែល​បាន​បើក​សម្ពោធ​សាខា​ដំបូង​​នៅ​តំបន់ជ្រោយចង្វារ​កាលពីថ្ងៃ ៣០ ខែ​សីហា​ឆ្នាំ​២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម