Connect with us

ព័ត៌មានជាតិ

អាជីវករផ្សារបានលុង អាជ្ញាធររៀបចំ​ផ្សារបណ្ដោះអាសន្នលក់​ដូរ

បានផុស

នៅ

អភិបាលខេត្តរតនគិរី លោក ថង សវុន នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា បានណែនាំដល់គណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង ដែលមានការចូលរួមពីលោកចៅសង្កាត់ និងកងកម្លាំងជាច្រេីនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធរក្រុងបានលុង​ បានរៀបចំឲ្យអាជីវករមកលក់ដូរ​សារ​ជាថ្មីឡេីងវិញ​ នូវគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបិរវេណមុខមន្ទីរវប្បធម៌ខេត្តរតនគិរី​​ ជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃេីញករណីកូវីដ-១៩ ទៅលេីបងប្អូនអាជីវករលក់ដូរនៅផ្សារបានលុងជាច្រេីននាក់ កាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅនេះ។

ហេីយការរៀបចំឲ្យអាជីវករមកលក់ដូរនៅផ្សារជាបណ្ដោះអាសន្ន សារជាថ្មីឡេីងវិញ​ នៅបិរវេណមុខមន្ទីរវប្បធម៌ខេត្តរតនគិរី​​ នាពេលនេះ គឺចាប់ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ រហូតដល់ស្ថានភាពប្រសើរឡើងវិញ។

លោក ងិន ណែល អភិបាលក្រុងបានលុងបានលើកឡើងថា ដោយសារការកើនឡើងច្រើន នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តរបស់យើង គណៈបញ្ជាការឯកភាពខេត្តបានបិទខ្ទប់ផ្សារបានលុង ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការទិញគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ។

ដូច្នេះគណៈបញ្ជាការឯកភាពខេត្តក៏បានរៀបចំឲ្យ អាជីវករមកលក់ដូរនៅផ្សារបណ្ដោះអាសន្ន នៅបរិវេណមុខមន្ទីរវប្បធម៌ ដើម្បីបង្កើនជាភាពងាយស្រួលមួយកម្រិតដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការទិញម្ហូបអាហារប្រចាំថ្ងៃ។ 

លោកអភិបាលក្រុងបានបន្ថែមទៀតថា ក្នុងការលក់ដូរនៅទីតាំងនេះ គឺមានការរក្សាគម្លាត ការអនុវត្តវិធានសុខាភិបាលបានត្រឹមត្រូវ ដែលបង្កជាភាពងាយស្រួល និងសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែល​មក​ទិញ។
លោកអភិបាលក្រុងក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តតាមវិធានការសុខាភិបាល ៣​ការពារ ៣កុំឲ្យបានខ្ជាប់ខ្ជួន រួមគ្នាពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងត្រូវចូលរួមសហការទាំងអស់គ្នា ដើម្បីយើងអាចកាត់ផ្ដាច់ការចម្លងជំងឺនេះទាំងស្រុងបាន៕

អត្ថបទៈ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម