ឆេះបន្ទប់ខុនដូជាន់ទី១៧ ដោយសារកន្ទុយបារីរបស់អ្នកស្នាក់​នៅ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឆេះបន្ទប់ខុនដូជាន់ទី១៧ ដោយសារកន្ទុយបារីរបស់អ្នកស្នាក់​នៅ​

បានផុស

នៅ

អគ្គិភ័យឆាបឆេះបន្ទប់​ខុន​ដូរ​ជាន់​ទី១៧ ដោយសារតែ​បុរស​ជនជាតិ​ចិន​បោះ​កន្ទុយបារី​បណ្ដាល​ឲ្យ​បង្កជា​អគ្គីភ័យ​ឆេះ​សន្ធោសន្ធៅ​កាលពីវេលា​ម៉ោង៤​និង១០នាទី​ព្រឹក ថៃ្ង​អាទិត្យថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២១នៅ​អគារ​ខុនដូជួល​ស្នាក់នៅ (​លី ហ៊ួ​ត ខុន​ដូរ នៅ​អគារ​លេខ​36A ផ្លូវ​242 កែង​111​ក្រុម​13 ភូមិ​2 សង្កាត់​បឹង​ព្រលិត ខណ្ឌ​7​មករា រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ម្ចាស់​ទីតាំង​ឈ្មោះ​ លី ហ៊ួ​ត ភេទ​ប្រុស អាយុ៧២​ឆាំ្ន មុខរបរ​ម្ចាស់​អគារ​ខុន​ដូរ ។​ ចំណែក​អ្នកបង្ក​ជា​អ្នក​ជួល​បន្ទប់​ឈ្មោះ : Xu HuiFa ជនជាតិចិន ភេទ​ប្រុស អាយុ34​ឆាំ្ន​មុខរបរ ថត Tik Tok បង្ហោះ ។​

សមត្ថកិច្ច​បន្តថា​ មូល​ហេតុដែល​បណ្តាល​ឲ្យ​ឆេះ គឺ​បុរស​ជនជាតិ​ចិន​រូប​នោះបាន​បោះចោល​កន្ទុយ​បារី​បង្ក​ជា​អគ្គិភ័យ​នោះ​តែម្តង​។​ បន្ទប់ដែលត្រូវអគ្គិភ័យឆាបឆេះ ជាប្រផេទថ្ម​បេតុងទំហំ 4​ម៉ែត្រ​x 4​ម៉ែត្រ បណ្ដាលឲ្យខូចខាត​សម្ភារៈក្នុងបន្ទប់​ស្នាក់នៅ​លេខ 17C ជាន់​ទី​17​ទៅ និង​ពុំបាន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ ឬ​របួស​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​

ក្នុង​ហេតុការណ៍​នោះដែរ​រថយន្ត​ការិយាល័យ​បង្ការ​អគ្គិភ័យ រាជធានី​ភ្នំពេញ​ចំនួន12​គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​ចំនួន២២​ឡាន ស្មើ​នឹង88​ម៉ែត្រគូប ។ និង​រថយន្ត​ជំនួយ​អន្តរាគមន៍​ពន្លត់​មាន​រថយន្ត​ទីក្រុង​អូរ​ឡាំ​ព្យា ចំនួន01​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន 01​ឡាន​សើ្ម​នឹង​04 ម៉ែត្រគូប ។

សមត្ថកិច្ច​បញ្ជាក់ទៀតថា​ ហេតុការណ៍​អគ្គិភ័យ​នោះបាន​ពន្លត់​ចប់នៅ​ម៉ោង5​និង​30​នាទី​ព្រឹក​ថ្ងៃ​ដដែល​៕​

អត្ថបទ៖​ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services