ព័ត៌មានជាតិ
ស្រូវវស្សាជិត១៦,០០០ហិតា អាចនឹងងើបចេញពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
ថ្ងៃទី៤ ខែកញ្ញា ចុងសប្តាហ៍នេះ នៅក្នុងដំណើរបំពេញការងារចុះពិនិត្យមើលស្ថានភាពទឹក នៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្ត្រ នៅក្នុងឃុំពង្រលើ ស្រុកជីក្រែង របស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប សេចក្តីរាយការណ៍របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ល្បឿនការងារបង្ករបង្កើនផលដំណាំស្រូវវស្សាឆ្នាំ២០២១នេះ បាន១៨៩ ៧២០ហិតា ស្មើនឹង ៩៩.៩៩%នៃផែនការ ក៏ប៉ុន្តែនៅក្នុងអំឡុងខែសីហានេះដែរ គ្រោះរាំងស្ងួតបានបង្កឲ្យមានផលប៉ះពាល់លើដំណាំស្រូវទាំងនោះជិត១៦ ០០០ហិកតា លើ៨ស្រុកក្នុងចំណោម១២ក្រុង-ស្រុក ស្មើនឹង៤១ឃុំ ៣២១ភូមិ ជាង១៤ ០០០ គ្រួសារ។ ក្នុងនេះដែរ ស្រុកជីក្រែងទទួលរងផលពាល់ច្រើនជាងគេស្មើនឹង ៦ ៦០០ហិកតា ក្នុងនេះស្រូវស្រាលលើផ្ទៃដី២ ៨៨០ហិតា ត្រូវទទួលរងនូវការខូចខាត ប្រជាកសិករប្រហែល ៣ ០០០គ្រួសារ រស់នៅលើ១២ឃុំ ១៣៣ភូមិ បានទទួលរងនូវការខូចខាតនេះ។

សេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្មបានបង្ហាញថា ក្នុងអំឡុងដើមខែកញ្ញានេះ ខេត្តសៀមរាប មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយបើស្ថានភាពបែបនេះ នៅតែមានបន្តទៀត ស្រូវស្រែជិត១៦ ០០០ហិកតា នឹងត្រូវបានងើបចេញពីផលប៉ះពាល់ ហើយផ្ទៃដីស្រូវស្រាលដែលខូចខាតនៅស្រុកជីក្រែង ជិត ៣ ០០០ហិកតា អាចនឹងមានលទ្ធភាព ស្តារដោយការសាបព្រួសឡើងវិញ ប្រហែលជាជិត២ ៣០០ហិកតា។ ការត្រៀមលក្ខណៈ ស្តារដំណាំស្រូវវស្សាចេញពីការខូចខាតសម្រាប់ឆ្នាំ២០២១នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ស្រូវពូជសម្រាប់ខេត្តសៀមរាប ប្រមាណជា ២០០០តោន។
យ៉ាងណាក៏ដោយ លោកអភិបាលខេត្ត បានជម្រុញឲ្យមន្ត្រីជំនាញ ប្រើប្រាស់ឲ្យអស់លទ្ធភាព អាងទឹកធារាសាស្ត្រទំនប់ម្កាក់ ដែលមានវិសាលភាពគ្របដណ្តប់ទៅលើ៩ឃុំនៃស្រុកជីក្រែង ជាពិសេសនោះគឺការគ្រប់គ្រងចែកចាយទឹកដល់សហគមន៍ប្រកបដោយតម្លាភាព។

លោក នួន ច័ន្ទគ្រឹស្នា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តសៀមរាប បង្ហាញថា អាងទឹកទំនប់ម្កាក់អាចស្តុកទឹកបានប្រមាណជា ២០លានម៉ែត្រត្រីគុណ ដែលមានវិសាលភាពគ្របដណ្តប់ចំនួន៩ឃុំ លើ១២ឃុំរបស់ស្រុកជីក្រែង និងមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រែប្រមាណ ២៥ ០០០ហិតា។ ឆ្នាំនេះប្រជាកសិករ បង្កបង្កើនផលស្រូវប្រាំងជាង ១ម៉ឺនហិតា និងធ្វើស្រែវស្សាជាង៣ម៉ឺនហិតា ដែលទំហំចែកចាយនេះ វាលើសពីសមត្ថភាពរបស់អាងម្កាក់ រួមទាំងមានជួបប្រទះគ្រោះរាំងស្ងួតបន្ថែមទៀត ទើបបញ្ហាផលប៉ះពាល់ស្រូវកណ្តាល-ស្រូវធ្ងន់ និងការខូចខាតផលស្រូវស្រាលត្រូវបានកើតឡើង។

លោកបន្ថែមឲ្យដឹងថា ១សប្តាហ៍ចុងក្រោយនេះ កំពស់ទឹកអាងម្កាក់ បានឡើងលើកូដបាតទ្វារទឹកប្រមាណ ៨៥០មីល្លីម៉ែត្រ និងសង្ឃឹមថា កំពស់ទឹកនេះនឹងបន្តមានកំណើនបន្ថែមទៀត សម្រាប់ការជួយសង្គ្រោះផលប៉ះពាល់៕
អត្ថបទ៖ គឿនវេត


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


