Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ ឃាត់រថយន្តដឹក សត្វមាន់រស់ មួយគ្រឿង នៅច្រកទ្វារទ្វេភាគី ដូនរ័ត្ន ស្រុកមេមត់

បានផុស

នៅ

មន្ត្រីជំនាញ បានចុះឃាត់រថយន្ត ដឹកសត្វមាន់រស់ មួយគ្រឿង នៅបណ្តោយផ្លូវលេខ២៥៤ ចំណុចភូមិដក់ពរ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដោយមើលឃើញញ បទល្មើសដឹកសត្វមាន់ខុសច្បាប់ ចេញពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារទ្វេភាគី ដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងដោយមានការ សម្របសម្រួលនីតិវិធី ពីលោក ឡុង ហុកម៉េង អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ឲ្យក្រុមការងារអន្តរា គមន៍ បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផ លមានដើមកំណើតពីសត្វ សហការជាមួយ ការិយាល័យ ផលិតកម្ម និងបុព្យាបាលខេត្តត្បូងឃ្មុំ ដោយនៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីជំនាញ បានចុះឃាត់ រថយន្តដឹកសត្វមាន់រស់ មួយគ្រឿង ម៉ាក HYUNDIA ពណ៌ស ជាប្រភទរថយន្តដឹកទំនិញ ចំណុះ២,៥តោន ពាក់ស្លាកលេខត្បូងឃ្មុំ ៣A ១៧៤៩ បានដឹកសត្វមាន់រស់ចំនួន ១២០តាកា ស្មើនឹ១៤០០ក្បាល នៅ បណ្តោយផ្លូវលេខ២៥៤ ចំណុចភូមិដក់ពរ ឃុំទ្រៀក ស្រុកមេមត់។

សូមជម្រាបជូនថា ម្ចាស់រថយន្តខាងលើនេះ បានធ្វើការនាំចូលសត្វមាន់រស់ មកពីប្រទេសវៀតណាម ចូលមក ប្រទេសកម្ពុជា តាមច្រកដូនរ័ត្ន ស្រុកមេមត់ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ បច្ចុប្បន្ន កងកម្លាំង សមត្ថកិច្ច កំពុងធ្វើការឃាត់ និងដោះស្រាយតាមនិតីវិធីច្បាប់៕ 

អត្ថបទ៖ ហុង  ម៉េងហៀ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម