Connect with us

ព័ត៌មានជាតិ

បំផ្លាញអាល់កុលក្លែងក្លាយជាង៩០០ប៊ីដុង បន្ទាប់ពីដកហូតនៅស្រុកគិរីវង់

បានផុស

នៅ

អាល់កុល​ក្លែងក្លាយ​(​មេ​តា​ណុល​) ចំនួន​៩៤៤​ប៊ីដុង ត្រូវបាន​អាជ្ញាធរ​ចាក់​បំផ្លាញចោល ក្រោយ​ប្រតិបត្តិ​ការបង្ក្រាប​ និង​រឹបអូស​ដកហូត​បាន​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​ក្នុងស្រុក​គីរីវង់​។​

ការចាក់​បំផ្លាញចោល​អាកុល​ក្លែងក្លាយ​នេះ​ ធ្វើឡើង​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទីបញ្ជាការដ្ឋាន​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៣ ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។ ទឹក​អាល់កុល​ក្លែងក្លាយ​(​មេ​តា​ណុល​) ដែល​បាន​ចាក់​បំផ្លាញចោល​មាន​ចំនួន​៩៤៤​ប៊ីដុង​ស្មើ​និង​២៨៣២០​លីត្រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​រំ​ឮ​កថា កាលពី​ថ្ងៃអាទិត្យ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​៣០​នាទី​កម្លាំង​ជំនាញ​បាន​ប្រទះឃើញរ​ម៉ក​ម៉ូតូ​ចំនួន​០២​គ្រឿង​ដឹក​ទឹក​អាល់កុល​ក្លែងក្លាយ​នៅតាម​បណ្តោយ​ផ្លូវជាតិ​០២​ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ​។

ក្រោយពី​ទទួលបាន​ព័ត៌មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​នគរបាល​ជំនាញ សហ​ការណ៍​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្តតាកែវ អាជ្ញាធរ​ពាក់ព័ន្ធ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ផង​នោះ បាន​រឹបអូស​ដកហូត​ទឹក​អាល់​ក្លែងក្លាយ​(​មេ​តា​ណុល​)​ចំនួន​ពីរ​ទីតាំង​ផ្សេងគ្នា​ដែលមាន​តំណាង​ម្ចាស់​ទំនិញ​ឈ្មោះ ហុង ស្រី ម៉ាច និង​ឈ្មោះ ច័ន្ទ សុ​ណា មាន​ចំនួន​៩៤៤​ប៊ីដុង​ស្មើ​និង​២៨៣២០​លីត្រ​៕

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម