ព័ត៌មានជាតិ
អគ្គស្នងការរងនគរបាលជាតិ ដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារ សន្តិសុខ សុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចរបស់លោក Wang Yi
អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក យឹម លាង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារ សន្តិសុខ សុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចរបស់លោក Wang Yi ទីព្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកិច្ចប្រជុំបានធ្វើឡើងនៅនាយកដ្ឋានអង្គរក្ស ដោយមានការចូលរួមពីប្រធាននាយករដ្ឋអង្គរក្ស និងមន្ត្រីស្ថានទូតចិនចូលរួមផងដែរ។

តាមគម្រោង គណៈប្រតិភូជាន់ខ្ពស់ចិន ដឹកនាំដោយ លោក Wang Yi ទីព្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា ឆ្នាំ២០២១ ហើយតាមកម្មវិធីដែលបានគ្រោងទុក លោក វ៉ាង យី នឹងមានជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ និងចូលរួមពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១៕

ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន