Connect with us

ព័ត៌មានជាតិ

ចាក់សម្លាប់ប្ដីប្រពន្ធពីរនាក់ក្នុងអាផាតមិនមួយកន្លែង នៅសង្កាត់បឹងត្របែក

បានផុស

នៅ

អំពើ​ឃាតកម្ម​ដ៏​សាហាវមួយបានកើត​ឡើងដោយ​បណ្តាលអោយមាន​មនុស្ស​ប្រុស​ស្រី​០២​នាក់ បាន​ស្លាប់​ក្នុង​ថ្លុកឈាម និង​ម្នាក់ទៀត​ដែលជា​ឃាតករត្រូវ​រងរបួស​ធ្ងន់ធ្ង​រ បង្កអោយមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល ក្នុង​អាផាតមិន​ដ៏​ធំ​មួយ​កន្លែង មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១០៣ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជនរងគ្រោះ​ប្រុស​ស្រី​ទាំង​០២​ដែល​បាន​ស្លាប់ ( ប្តីប្រពន្ធ ) និង​ឃាត.ក​ ដែល​បាន​ចាក់​សម្លាប់​ម្នាក់ គឺ​ពុំទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទាំងអស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មានអោយដឹងថា នៅមុន​កើតហេតុ ជនសង្ស័យ​ជា​ឃាត.ក ប្រដាប់​ដោយ​កាំបិតបាន​ឡើងទៅ​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជនរងគ្រោះ​០២​នាក់​ខាងលើដល់​ក្នុង​បន្ទប់ ស្ថិតនៅ​ជាន់​ទី​២ នៃ​អាគារ​អា​ផាតមិន បណ្តាល​ដេកស្លាប់​ក្នុង​ថ្លុកឈាម ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួចជន សង្ស័យ​មិនបាន​ព្យាយាម​រត់គេច​ឡើយ គឺ​បាន​លោត​ពីលើ​ជាន់​ទី​២​ចុះទៅ​ក្រោម បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ​រណូ​ក​រណែល​ក្នុង​ថ្លុកឈាម​ផងដែរ ។

ភ្លាមៗ​បន្ទាប់ពី​កើតហេតុ ពលរដ្ឋ​រស់នៅក្នុង​អាគារ​ខាងលើ​ដែល​បានឃើញ​ហេតុការណ៍ បាន​រាយ ការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​អន្តរាគមន៍ ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ហើយ​នោះ កង កម្លាំង​សមត្ថកិច្ច​ចម្រុះបាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​បាន​ទំនាក់ទំនង​ទៅកាន់​ក្រុមគ្រូពេទ្យអោយ​មក​ទទួលយក​ជ​ន​សង្ស័យ​យកទៅ​សង្គ្រោះ​។

សូមបញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ដែល​បាន​ចុះ​អន្តរាគមន៍ មាន​កម្លាំង​នគរបាល រួមទាំង​កម្លាំង​កងរាជ​អាវុធហត្ថ​ថ្នាក់​ខណ្ឌ និង​រាជធានី​ភ្នំពេញ រួមជាមួយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចុះ​ដល់ទី​តាំងធ្វើ​ការ​ពិនិត្យពិច័យ និង​បើក​ការស្រាវជ្រាវ​ជុំវិញ អំពើ​ឃាតកម្ម​ដ៏​សាហាវ​នេះ​ផងដែរ ថា​តើ​ផ្តើមចេញពី​មូលហេតុ​អ្វី​មុន​ឈានដល់​ការចាក់សម្លាប់​យ៉ាង​សាហាវ​បែបនេះ ?

គួរ​បញ្ជាក់ថា បើតាម​ប្រភពពី​បុរស​ម្នាក់​ដែល​រស់នៅក្នុង​អគារអា​ផាត​មិន​ខាងលើ​ដែរ បាន​ប្រាប់​អោយ​ដឹងថា ជនរងគ្រោះ​ទាំង​០២​នាក់​ប្តី​ប្រពន្ធ និង​ជនសង្ស័យ គឺជា​សាច់ញាតិ​នឹង​គ្នា ហើយ​ពួកគេ​គឺជា​ជនជាតិ​ហ្វី​លី​ពិន​ទាំង​០៣​នាក់ ។ យ៉ាងណាមិញប្រភព​នេះ ពុំទាន់​ច្បាស់​ការណ៍​មួយរយ​ភាគ​រយ​នៅឡើយ​នោះទេ ខណៈ​ដែល​ករណីនេះ ក្រុម​សមត្ថកិច្ច​ជំនាញ​ទាំងអស់មិនទាន់មាន​ការ​បញ្ជាក់ណា​មួយ​មកកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅឡើយ​នោះទេ។

ដោយឡែក ស្ថានភាព​ជុំវិញ​តំបន់​កើតហេតុ គឺមាន​ការ​រុំ​ព័ទ្ធ​ខ្សែ​មិន​អនុ​ញ្ញា​ត្តអោយមាន​ការចេញចូល​ផ្តេសផ្តាស​ឡើយ ដោយមាន​កម្លាំង​កងរាជអាវុធហត្ថ ឈរ​ចាំ​ការពារ​សន្តិសុខ​ជុំវិញ​នោះ ដើម្បី​អាច​អោយ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ ធ្វើការ​ពិនិត្យ​វិ​ច័យ​លើ​សាកសព​ដែល​ស្លាប់​នៅ​ខាងក្នុង ៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម