Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង៣លានដូសបន្ថែមរបស់ចិន នឹងជួយកម្ពុជាឲ្យវិលទៅរកជីវភាព​ធម្មតាវិញ នាពេលឆាប់ៗខាងមុខ​

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​អះអាងថា ការផ្ដល់​ជំនួយ​វាក់​សាំង​ចំនួន​៣លាន​ដូ​ស​បន្ថែមទៀត ពី​សាធារណរដ្ឋ​ប្រជាមា​និត​ចិន នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​កម្ពុជា នាពេលនេះ នឹង​ជួយ​ព​ន្លឿ​ន​ការ​ស្តារឡើងវិញ នូវ​សេដ្ឋ​កិច្ចសង្គម ដែល​អាច​នាំ​ឲ្យ​កម្ពុជា​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​ឡើងវិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា ឯកសារ​ចំនួន៦ដែល​បាន​ចុះហត្ថលេខា​កាលពី​ម្សិលមិញ​នេះ រួមមាន កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សុខាភិបាល សេដ្ឋកិច្ច អប់រំ ការ​បោស សំអាត​មីន និង​ការអនុវត្ត​គម្រោង នៃ​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង នឹង​ជួយ​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​យើង​។

លោក​បញ្ជាក់ថា “​ការប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំង​ចំនួន៣លាន​ដូ​ស​បន្ថែម​ដល់​កម្ពុជា ក៏​នឹង​ជួយ​ពន្លឿ​ន​ការ​ស្តារឡើងវិញ និង​អាច​វិល​ទៅរក​ជីវភាព​ធម្មតា​វិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​”​។

បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មុនពេល​លោក វ៉ាង យី ចាក​ចេញពី​កម្ពុជា លោក រួម​ទាំង​ឥស្សរជន​ជាន់ខ្ពស់​ទាំងសងខាង បានទទួល​ទាន​អាហារ​ពេលព្រឹក​ជាមួយគ្នា ហើយ​លោក​បាន​ប្រើពេល​វេលា​នោះ ថ្លែងអំណរគុណ​ដល់​លោក វ៉ាង យី សម្រាប់​ពេលវេលា ការប្តេជ្ញាចិត្ត និង​ការគោរព​ចំពោះ​ប្រទេស​កម្ពុជា​។​

សូមបញ្ជាក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​របស់លោក​ វ៉ាង យី មាន​ឯក​សារ​និង​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៦ ត្រូវបាន​ចុះហត្ថលេខាដែល​រួមមាន​៖

ទី​១, លិខិត​ប្រគល់​-​ទទួល សម្ភារ​មនុស្សធម៌​ក្នុង​វិស័យ​បោសសម្អាត​មីន ដោយឯកឧត្ដមទេសរដ្ឋ​មន្ត្រី លី ធុជ និងឯកឧត្ដម វ៉ាង វិ​ន​ធៀន (WANG Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

ទី​២, កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តីអំពី​ការគាំទ្រ​មន្ទីរពេទ្យ​ដៃគូរ រវាង​គណៈកម្មាធិការ​សុខាភិ​បាល​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយឯកឧត្ដម ម៉ម ប៊ុនហេង និង​ឯកឧត្ដម វូ ហ្សី​ន​ហាវ ( Wu Jianghao) ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរ​ទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

ទី​៣, លិខិត​ប្រគល់​-​ទទួល​បរិក្ខារ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត រវាង​រដ្ឋាភិបាល នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយឯកឧត្ដម ម៉ម ប៊ុនហេង និងឯកឧត្ដម គៀន ខឹ​មីង (H.E. Qian Keming) អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​។​

ទី​៤, កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​១,៧៥០,០០០,០០០​យ័ន​ចិន (​ប្រមាណ២៧០​លាន​ដុល្លារ​អាមេរិក​) ដោយឯកឧត្ដម វង្សី វិស្សុត និង​លោក ដេ​ង បូ​គិ​ង (Deng Boqing) អនុប្រធាន​ភ្នាក់ងារ​អភិវឌ្ឍន និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

ទី​៥, លិខិត​ប្រគល់​-​ទទួល​ថវិកា​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការងារ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ដោយ​ឯកឧត្ដម វ​ង្សី វិស្សុត និង​លោក ដេ​ង បូ​គិ​ង (Deng Boqing) អនុប្រធាន​ភ្នាក់ងារ​អភិវឌ្ឍន និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

ទី​៦, កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​បស់​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង ដោយ​លោក សុខ សូកេន និង​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​៕

អត្ថបទ៖​ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម