ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងស្នើចិន ជួយទិញកសិផលកម្ពុជាបន្ថែម ដូចជាផ្លែមៀន ម្រេច ទុរេន
ក្នុងជំនួបពិភាក្សាជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើឱ្យចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀតជាពិសេស ផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករជាដើម។

នៅក្នុងជំនួបសន្ទនា និងរៀបចំអាហារការងារពេលព្រឹកជូនលោក វ៉ាង យី លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណផងដែរចំពោះ រដ្ឋាភិបាលចិន ដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេស ៨ ខែដើមឆ្នាំនេះ នាំអង្ករបានចំនួន៦១៥.៦១២ តោន ចេកបានចំនួន២៧២.០២៣ តោន និងស្វាយបានចំនួន២១១តោន។

លោកថា នេះជាការរួមចំណែកដ៏ធំធេងដល់ប្រជាកសិករកម្ពុជា ជាពិសេសបានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលជំងឺកូវីដ-១៩ នឹងជួយដល់ពលករ ដែលត្រលប់មកពីប្រទេសថៃ បានប្រកបការងារកសិកម្ម។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកឡើង ពីការរកពេលវេលាសមស្រប ដើម្បីរៀបចំការតាំងពិពណ៌អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំងពីរផងដែរ។

ក្នុងឱកាសនោះដែរ លោក វ៉ាង យី បានឆ្លើយតប ដោយលើកឡើងពីចំណុចមួយចំនួនរួមមាន:
ទី១- ជម្រុញការសាងសង់ផ្លូវជាតិលេខ 71C។
ទី២- បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង២០ គីឡូម៉ែត្រ។
ទី៣- យកចិត្តទុកដាក់ និងជម្រុញបន្ថែមទៀតលើគម្រោងខ្សែកាបិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង។
ទី៤- ស្នើឱ្យសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រង Casino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អះអាងថា សម្តេចអគ្គមហាសេនាបតីតេជោសម្រេចលុបបំបាត់ Casino online នេះរួចហើយ តាំងពីឆ្នាំមុន៕
អត្ថបទៈ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


