ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យបើកដំណើរការសាលាឡើងវិញ ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP)
លោក ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីមកពីមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងនោះ មានលោកស្រីប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុរួម និងមន្ត្រីជាច្រើននាក់ផ្សេងទៀត ចុះទៅត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសាលា អនុ-វិទ្យាល័យ ហ៊ុន សែន ក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះ សីហនុ ដែលបានបើកឱ្យដំណើរការសាកល្បងសាលារៀនឡើងវិញ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិ សាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើសយកសាលាដែលមានសុវត្ថភាព រៀបចំសណ្តាប់ឆ្នាប់បានល្អ ដើម្បីធ្វើការបើកដំណើរការសាកល្បងបង្រៀន និងរៀនឡើងវិញដោយផ្តោតសំខាន់លើថ្នាក់ ទី៩ និងថ្នាក់ទី១២ ក្នុងនោះមានចំនួន ៥សាលា នៅតាមក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ហើយនៅពេលខាងមុខនេះនិងអាចឈានទៅបើកសាលាផ្សេងៗទៀតក្នុងខេត្តព្រះសីហនុ។


ការជ្រើសរើសបើកដំណើរការសាកល្បងសាលាទាំង៥ មានដូចជា ១.អនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ, ២.អនុវិទ្យាល័យ ព្រែកស្វាយ ក្រុងកោះរ៉ុង, ៣.វិទ្យា ល័យ កែវផុស ស្រុកស្ទឹងហាវ, ៤.អនុ វិទ្យាល័យ ទួលកែវ ស្រុកព្រៃនប់, ៥.អនុ វិទ្យាល័យ ស្ទឹងសំរោង ស្រុកកំពង់សីលា។
ការបើកសាលាសាកល្បងឡើងវិញនៅសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្ត ភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះ សីហនុ នាព្រឹកនេះមានចំនួន ២២ថ្នាក់ មានលោកគ្រូ អ្នកគ្រូសរុប ៥៣នាក់ ស្រី ២២នាក់ សិស្សថ្នាក់ទី១២ សរុប ១៩៥នាក់ ស្រី ១០៤នាក់ សិស្សថ្នាក់ទី៩ មាន ២៤៨នាក់ ស្រី ១១៤នាក់ ។ មុនបើកដំណើរការចូលរៀន និងបង្រៀនសាកល្បងឡើងវិញនេះ តម្រូវឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវធ្វើសំណាកតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន ។




លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ណែនាំដល់លោកនាយកសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ត្រូវរៀបចំម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែល កន្លែងលាង សម្អាតដៃនៅតាមមុខថ្នាក់រៀន រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម នៅ ពេលចេញលេងមិនត្រូវឱ្យសិស្សចេញលេងស្របពេលគ្នា ត្រូវមានថ្នាក់មួយចេញ និងថ្នាក់ផ្សេងទៀតអត់ ដើម្បីធានាដល់ការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។ ហើយត្រូវចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី