ព័ត៌មានជាតិ
ជំនួយរបស់អាមេរិក មកកាន់កម្ពុជា ភាគច្រើនបំផុត តាមរយៈអង្គការជាដៃគូ
មានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូអនឡាញ ស្ដីពី ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានអះអាងថា ជំនួយរបស់សហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា ភាគច្រើនបំផុត តាមរយៈអង្គការជាដៃគូ ហើយជំនួយក្រោយនេះ ចំនួន៤លានដុល្លារ ក៏តាមរយៈដៃគូដែរ។
បើតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានតាំងពីឆ្នាំ១៩៩២ រហូតមកដល់ពេលនេះ ហើយសហរដ្ឋអាមេរិក បានផ្ដល់ជំនួយឥតសំណង ដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។តែជំនួយភាគច្រើន មិនបានផ្ដល់ឲ្យរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ទេ គឺតាមរយៈអង្គការក្រៅរដ្ឋាភិបាល ហើយបើតាមរបាយការណ៍ដែលមានកម្ពុជាទទួលបាន ជំនួយនេះមានទឹកប្រាក់សរុប១៣៥ លានដុល្លារសហរដ្ឋអាមេរិក។ ទឹកប្រាក់នេះ មិនបានផ្ដល់ផ្ទាល់មករាជរដ្ឋាភិបាលកម្ពុជាទេ គឺផ្ដល់ទៅឲ្អង្គការជាដៃគូផ្សេងៗ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា ជំនួយទាំងនេះ ផ្ដោតសំខាន់ទៅលើការគាំពារមាតា និងទារក សុខភាពផ្លូវភេទ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ ជំងឺរបេង ជាដើម។ លោកស្រីឲ្យដឹងដែរថា នៅពេលដែលមានការរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា សហរដ្ឋអាមេរិក រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បានចូលរួម ដើម្បីធ្វើការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលក្នុងនោះសហរដ្ឋអាមេរិក បានផ្ដល់នូវជំនួយតាមរយៈអង្គការក្រៅរដ្ឋាភិបាល ជាដៃគូរបស់ខ្លួន មានប្រមាណ២លានដុល្លារ ហើយតាមរយៈមជ្ឈមណ្ឌល Covac សហរដ្ឋអាមេរិក បានផ្ដល់វ៉ាក់សាំង Johnson and Johnson ជាង១ លានដូសដល់កម្ពុជា។
ដោយឡែកសម្រាប់ពេលក្រោយនេះ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយបន្ថែម សម្រាប់ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ដែលមានទឹកប្រាក់ប្រមាណ៤ លានដុល្លារ ដែលទឹកប្រាក់នេះ ផ្តល់តាមរយៈអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកញ្ញានេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសថា តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃនេះសហរដ្ឋអាមេរិក បានផ្តល់ជំនួយបន្ថែមចំនួន៤ លានដុល្លារ ជាជំនួយបន្ទាន់ ទាក់ទងនឹងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសកម្ពុជា ។ ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោលលើអំណោយ នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន១ ០៦០ ១០០ដូស ដែលត្រូវបានផ្ដល់តាមរយៈយន្តការកូវ៉ាក់។
ទាក់ទងបញ្ហានេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy បានថ្លែងថា «ការលើកកម្ពស់សន្តិសុខ ផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់ នឹងការផ្ទុះឡើងនៃជំងឺ មានសារៈ សំខាន់ណាស់ មិនត្រឹមតែ ដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខ របស់ប្រទេសយើងផងដែរ។ យើងមានមោទនភាព ក្នុងការផ្ដល់ការគាំទ្រនេះ»៕
អត្ថបទ៖ កោះកែវ




-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


