ព័ត៌មានជាតិ
ប្រធានមន្ទីរ ៖ ករណីសិស្សឆ្លងជំងឺកូវីដ១៩គឺឆ្លងមុនពេលបើកសាលារៀនទៅទៀត
ភ្នំពេញ ៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ករណីសិស្សឆ្លងជំងឺកូវីដ១៩នេះ មិនទើបឆ្លងពេលចូលរៀននេះទេ ពោលគឺពួកគាត់បានឆ្លងមុនពេលបើកសាលារៀនទៅទៀត។
លោក វេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៧កញ្ញានេះថា «ខ្ញុំសូមបញ្ជាក់ថាករណីកូនសិស្សឆ្លងជំងឺកូវីដ១៩នេះមិនមែនឆ្លងពេលបើកដំណើរការសាលាឡើងវិញនោះទេ គឺពួកគាត់មានឆ្លងមុនពេលចូលរៀនទៅទៀតព្រោះថាមុនពេលចូលរៀនយើងធ្វើតេស្តតែទៅលើគ្រូប៉ុណ្ណោះមិនបានធ្វើតេស្តដល់សិស្សទេ»។

លោក វេជ្ជបណ្ឌិតបានបន្តថា ទើបពេលចូលរៀនក្រុមការងារយើងបានធ្វើតេស្តចោះៗនៅតាមសាលាដោយសារចំនួនសិស្សច្រើនហើយបានរកឃើញមានសិស្សឆ្លង។ ចំណែកសិស្សដែលមានការប៉ះពាល់ផ្ទាល់និងប្រយោលជាមួយសិស្សវិជ្ជមានទាំងនោះប្រមាណជាង១០០នាក់លទ្ធផលតេស្តគឺអវិជ្ជមានទាំងអស់។ ប៉ុន្តែបានអនុញ្ញាតឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីអាជ្ញាធរមូលដ្ឋាន។
បើតាមលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានប្រសាសន៍ នៅរសៀលនេះថា ក្នុងចំណោម៥វិទ្យាល័យ មានដូចជា វិទ្យាល័យពញាពន់ វិទ្យាល័យបឹងប្រិយ៍ វិទ្យាល័យបឹងធំ វិទ្យាល័យវត្តភ្នំ និង វិទ្យាល័យវត្តកោះ គឺមានសិស្សវិជ្ជមានកូវីដ១៩ សរុបទាំងអស់ ២៣នាក់។
លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្តថា “ស្ថានភាពជំងឺពួកគាត់ទាំង២៣នាក់ គឺធម្មតា មិនមានធ្ងន់ធ្ងរទេ គ្រាន់តែអ្នកខ្លះមានហៀរសំបោរតិចតួច ដោយសារអ្នកខ្លះត្រូវទឹកភ្លៀង។ តាមការសាក់សួរ ពួកគាត់ថា ដូចជាអត់មានអាការៈសង្ស័យអីទេ គឺធម្មតាៗ ដល់តែពេលធ្វើសំណាក ក៏ឃើញវិជ្ជមានកូវីដ-១៩។ ពួកគាត់ទាំង២៣នាក់ ឆ្លងជំងឺកូវីដ១៩ ធម្មតា មិនមែនប្រភេទពួកបំប្លែងថ្មីទេ”។
ដោយសារមានការផ្ទុះជំងឺកូវីដ១៩ក្នុងថ្នាក់រៀនទើបក្រសួងអប់រំ យុជន និងកីឡាបានស្នើឲ្យមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញធ្វើការផ្អាកដំណើរការថ្នាក់រៀននៅសាលារៀនចំនួន៥ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃនិងយកអ្នកពាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័កក្រោយមានផ្ទុះជំងឺកូវីដ១៩នៅក្នុងថ្នាក់រៀននៅក្នុងសាលាទាំងនោះរួចមក។

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី១៧កញ្ញានេះបានឲ្យដឹងថាថ្នាក់រៀនដែលត្រូវផ្អាកបណ្តោះអាសន្ននោះរួមមានទី១ វិទ្យាល័យពញាពន់ផ្អាកថ្នាក់ទី៩B ។២ វិទ្យាល័យបឹងប្រិយ៍ ថ្នាក់រៀនផ្អាក ថ្នាក់ទី១២A1, ៩C1,និង៩ D១ ។ទី៣. វិទ្យាល័យបឹងធំ ផ្អាកថ្នាក់ទី៧A2។ ៤. វិទ្យាល័យវត្តភ្នំ ផ្អាកថ្នាក់ទី ៩H2 ៩D2 ៩B2 ៩ B1 ៩H2 ១២C2 ១២C1១២ B2និង១២ H2។៥ វិទ្យាល័យវត្តកោះ ថ្នាក់ទី៧P។
ក្រសួងបានណែនាំបន្តថា ចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវបន្តរឹតត្បិតការចេញលេង និងបន្តពាក់ម៉ាសនិងលាង ដៃជាប្រចាំ។ មិនអនុញ្ញាតឲ្យមានការទាក់ទង ពីសិស្សម្នាក់១ទៅថ្នាក់១ ទៀត និងមិនអនុញ្ញាតឱ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀនឡើយ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានបើកដំណើរការសាលារដ្ឋនិងឯកជនកម្រិតចាប់ពីថ្នាក់ទី៧រហូតដល់ថ្នាក់ទី១២ចំនួន១៤២សាលានៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១កន្លងទៅនេះក្នុងនោះមានសាលារដ្ឋចំនួន៦៨ទីតាំងនិងសាលាឯកជនមាន១៥៩ទីតាំង៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


