ព័ត៌មានជាតិ
ផ្ទុះកូវីដក្នុងការដ្ឋានសាងសង់ទំនប់ទឹកដូនទ្រី ធ្វើសំណាកកម្មករជាង ៤០០ នាក់ វិជ្ជមានជាង ៣០ នាក់
អាជ្ញាធរស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឱ្យដឹងថា ជំងឺកូវីដ១៩ បានផ្ទុះឡើងក្នុងការដ្ឋានសាងសង់ប្រព័ន្ធធារាស្រ្តទំនប់ទឹកដូនទ្រី ស្ថិតនៅភូមិកែវមុនី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលមានកម្មករខ្មែរ និងបរទេស ជាង៤០០នាក់ធ្វើការនៅទីនោះ។

លោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគីរី មានប្រសាសន៍ឱ្យដឹងថា មកទល់ពេលនេះក្រុម គ្រូពេទ្យបានយកសំណាកលើកម្មករក្នុងកាដ្ឋាននេះបានចំនួន ៤០១ នាក់ ដែលក្នុងនោះរកឃើញមាន វិជ្ជមានកូវីដ១៩ ចំនួន៣៤នាក់ ដែលឆ្លងលើកម្មករជនជាតិខ្មែរចំនួន៩នាក់ និងជនជាតិបរទេស ដែលមានជនជាតិហ្វីលីពីន ថៃ កូរ៉េ និង បង់ក្លាដេស ចំនួន២៥នាក់។

លោកស្រីបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ ជនជាតិខ្មែរត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលស្រុក មោងឬស្សី ចំណែកជនបរទេសដាក់ឱ្យព្យាបាលនៅការដ្ឋានខាងលើផ្ទាល់តែម្តង ដែលមានគ្រូពេទ្យ បរទេស ប្រចាំការនៅទីនោះម្នាក់ និង គ្រូពេទ្យខ្មែរចេញចូលរាល់ថ្ងៃដើម្បីតាមដាន និងផ្តល់យោបល់។
ចំណែកកម្មករផ្សេងទៀតត្រូវបានយកសំណាកពីរលើកមកហើយ និងបន្តដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងការដ្ឋានសាងសង់ទំនប់ដូនទ្រីនេះផ្ទាល់តែម្តងមិនអនុញ្ញាតិអោយចេញទៅណានោះទេ។

លោកស្រី ប៊ិន បូឡែនបានបញ្ជាក់ថា ការផ្ទុះជំងឺកូវីដ១៩នៅកាដ្ឋានសំណង់ទំនប់ទឹកដ៏ធំមួយនេះ បានកើតឡើងតាំងពីថ្ងៃទី០៩ខែកញ្ញាមក ក្រោយពីអ្នកគ្រប់គ្រងទីតាំងនេះបានទិញតេស្តរហ័ស សម្រាប់ធ្វើតេស្តដល់កម្មករក្នុងការដ្ឋាននេះដោយខ្លួនឯង។
ហើយក្រោយពីកម្មករនៅទីនេះមានអាការមិនស្រួល ក៏សង្ស័យទើបតេស្ត សំណាកមើលទើបដឹងថា មានវិជ្ជមានកូវីដ១៩ ក៏បានរាយការណ៍មកអាជ្ញាធរនិង មន្រ្តីសុខាភិបាលចុះមកពិនិត្យបន្ថែម រហូតដល់រកឃើញមាន ឆ្លងជាបន្តបន្ទាប់។

ចំណែកមូលហេតុ នៃការចម្លងអាជ្ញាធរមិនទាន់ដឹងច្បាស់នៅឡើយទេ គ្រាន់តែដឹងថាមានបុគ្គលិក ទីនេះឡើង មកក្រុងបាត់ដំបង ញឹកញាប់ដែរ៕
អត្ថបទៈ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


