Connect with us

ព័ត៌មានជាតិ

ពលរដ្ឋប្តឹងហាងយីហោ ចំការននោង មានការជួបជុំផឹកស៊ីឡូឡាបង្កការរំខានដល់អ្នកជិតខាង

បានផុស

នៅ

ប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ចហាងយីហោ «ចំការននោង» ស្ថិតនៅភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានការជួបជុំផឹកស៊ីឡូឡា បង្កការរំខានដល់អ្នកជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​សូម​ធ្វើការ​ឆ្លើយ​តប​ទៅ​ម្ចាស់​គណនី​ហ្វេ​ស​បុក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​រាយការណ៍​ក្នុង​ប្រអប់​សារ​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​មាន​ខ្លឹមសារ​ថា​៖​ “ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ ហាង​នៅ​ភូមិ​ត្រពាំង​ស្លែង​ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ដែល​មានឈ្មោះ​យីហោ​ថា​ ចំការ​ននោង​ គឺ​ពួក​គាត់​រំខាន​រហូត​គេ​ប្រាប់​ម៉េច​ក៏​មិន​ចេះ​ស្ដាប់​ កន្លែង​ណា​មានរឿង​ គឺ​គាត់​ដាក់​កន្លែង​នឹង​កន្លែង​ណាប្រជាជន​មិន​ចូល​ចិត្ត​គាត់​ធ្វើ​ មេ​ប៉ុស្ដិ៍​បញ្ជា​នៅ​តែ​អ​ញ្ចឹ​ង​ច្រៀង​ឡូឡា​តាំងពី​ថ្ងៃ​ មក​ដល់​ស្មា​នេះ​ រក​ស្ដាប់​អី​មិន​បាន​មើល​ទូរទស្សន៍​ក៏​ពិបាក​ បើសិនជា​កន្លែង​នេះ​នៅ​ជិត​ផ្ទះ​របស់​អ្នក​វិញ​តើ​អ្នកមាន​អារម្មណ៍​បែប​ណា​?​”។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ លោក​វរសេនីយ៍ឯក​ ដួង​ តេ​ង ​អធិការ​នគរបាល​ស្រុក​ពញាឮ​ បាន​បញ្ជា​ឱ្យ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ភ្នំ​បាត​ចុះ​ស្រាវជ្រាវ​ទីតាំង​ខាងលើ​នោះ​ភ្លាម​ ។​

ជា​លទ្ធផល​ នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅ​ពេល​កម្លាំង​ចុះ​មក​ដល់ទី​តាំងហាង​ខាងលើ​ ពុំ​មាន​ភ្ញៀវ​ជួបជុំ​ផឹកស៊ី​ទេ​ បន្ទាប់​មក​កម្លាំង​ផ្នែក​ជំនាញ​ក៏​បាន​អាន ​និង​បិទ​សេចក្តីសម្រេច​លេខៈ​ ១៦៩​ស​.​ស​.​រ​ របស់​រដ្ឋបាល​ខេត្តកណ្តាល​ស្ដី​ពី​ការ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ​ មុខរបរ​ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​ការ​ជួបជុំ​ឬ​ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្ដាល​សម្រាប់​រយៈពេល​១៤(​ដប់​បួន​)​ថ្ងៃ​ បន្ត​ទៀត​ ចាប់ពី​ថ្ងៃ​ទី​១០​ ខែកញ្ញា​រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២១​។

ជាមួយគ្នានេះដែរសមត្ថកិច្ច​បាន​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ហាង​យីហោ​ អាហារ​ដ្ឋា​ន​ចំការ​ននោង​ ឈ្មោះ​ ហៀ​ក​ ណា​ង​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជួល​ដី​គេ​ធ្វើ​កញ្ចុះ​ធ្វើ​អាជីវកម្ម​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ត្រពាំង​ស្លែង​ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ និង​បាន​ណែនាំ​ឱ្យម្ចាស់​ហាង​ខាងលើ​ផ្អាក​ដំណើរការ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​សិន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺកូ​វី​ដ​-១៩​៕

អត្ថបទ៖ សំអឿន

ចុចអាន៖ សាក្សី​​៖ ​ស្ត្រី​​ជន​ជាតិ​ចិន​​​បើក​ឡាន​ទំនើប​​​ បុក​បុរស​ម្នាក់​កំពុង​ដើរ​​​ រួច​ជ្រុល​​ទៅ​​បុក​ឡាន​​ផ្សេង​ ថយ​ក្រោយ​ប្រុង​រត់​ កិន​ជន​​រង​គ្រោះ​ថែម​​​ស្លាប់​​​ភ្លាម​ៗ​

ចុចអាន៖ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​លួច​ ឆក់​ ក្នុង​រាជធានី​​បានជិត១០០​នាក់​ ក្នុង១ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៤ នាទី មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្ញាក់ផ្អើល ពេលដឹងតួលេខមនុស្សស្លាប់ដោយសារជំងឺមហារីក នៅវៀតណាម មួយឆ្នាំៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលការិនីខ្មែរ ២៤ នាក់ បានត្រឡប់មកដល់កម្ពុជាវិញ ដោយសុវត្ថិភាព ក្រោមការជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

មកដល់ពេលនេះ មានអ្នកក្នុងបន្ទុកមន្ត្រីសាធារណៈជាង ៤ ម៉ឺននាក់ហើយ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្ស ខំប្រឹងរៀនទាំងភាសាជាតិ ឬ ភាសាបរទេស ដើម្បីជាកម្លាំងចលកររួមចំណែកអភិវឌ្ឍន៍ជាតិ

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

វប្បធម៌ ជំនឿ៣ ថ្ងៃ មុន

អាជ្ញាធរជាតិអប្សរា ចុះស្រាវជ្រាវ ព្រែកស្រមោច ព្រែកជីកបុរាណ ប្រវែង ២៣ គីឡូម៉ែត្រ

សន្តិសុខសង្គម៣ ថ្ងៃ មុន

អ្នកនាំពាក្យ៖ សមត្ថកិច្ចឃាត់ខ្លួន ប្រធានបក្សកម្លាំងជាតិ ព្រោះបង្ហោះសារញុះញង់បង្កភាពវឹកវរដល់សង្គម

Sokha Hotels

ព័ត៌មានពេញនិយម