ព័ត៌មានជាតិ
កសិករដាំស្មៅលក់ រកចំណូលបានតិចជាងមុន ដោយសារការនាំចូលស្មៅពីបរទេស និងគម្រោងសាងសង់បុរីជាប់គាំង
កសិករ ជាអ្នកដាំស្មៅលក់ ស្ថិតនៅក្នុងភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានត្អូញត្អែរពីបញ្ហាទីផ្សាររស្មៅដែលត្រូវលក់ចេញមានការធ្លាក់ថ្លៃ និងមិនសូវមានអ្នកទទួលទិញ ស្របពេលមានការនាំចូលស្មៅមកពីប្រទេសជិតខាងច្រើន ដែលនាំឱ្យការដាំស្មៅសម្រាប់លក់ ក្នុងមូលដ្ឋានរបស់ពួកគាត់មានការលំបាកជាងបណ្ដាឆ្នាំមុនៗ។

អ្នកស្រី វ៉ាន់ សុភ័ក្រ ម្ចាស់ចំការដាំស្មៅធម្មជាតិព្រែកតាមាក់ បានប្រាប់ កម្ពុជាថ្មីថា មូលហេតុដែលធ្វើឱ្យមុខរបរដាំស្មៅលក់ របស់គ្រួសារអ្នកស្រី មានការធ្លាក់ចុះជាងបណ្ដាឆ្នាំមុនៗ ក៏ដោយសារតែ មានការនាំចូលស្មៅមកពីប្រទេសជាតិខាងច្រើនពេក ក្នុងនោះមានដូចជា៖ ប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន ដែលនាំឱ្យស្មៅរបស់កសិករក្នុងឃុំរបស់អ្នកស្រី ទាំងមូល ពិបាករកទីផ្សារលក់ចេញបានច្រើនដូចពេលកន្លងទៅ។
អ្នកស្រី បន្ថែមទៀតថា ក្រៅពីនេះ ក៏បណ្ដាលមកពីបញ្ហាសេដ្ឋកិច្ចមានការប្រែប្រួលខ្លាំង ជាក់ស្ដែងការដាំស្មៅរបស់កសិករ កាលពីពេលកន្លងទៅ ទីផ្សារធំបំផុតនោះ គឺយកទៅផ្គត់ផ្គង់ក្នុងបុរី ឬផ្ទះល្វែង និងតារាងបាល់ទាត់ជាដើម។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ហាក់ដូចជាស្ងាត់ខ្លាំង នេះក៏បណ្ដាលមកពីបុរីមួយចំនួនមានបញ្ហាជាប់គាំង ខ្លះទៀតក៏ក្ស័យធន បិទទ្វារចោល នាំឱ្យការដាំស្មៅលក់របស់ស្រី មិនសូវមានទីផ្សារដូចពេលកន្លងទៅ។

អ្នកស្រី វ៉ាន់ សុភ័ក្រ បានបន្តទៀតថា សម្រាប់ការដាំស្មៅនៅពេលបច្ចុប្បន្ននេះ ទោះបីជាលក់ចេញទៅកាន់ទៅផ្សារក៏មិនចំណេញច្រើនដែរ ពីព្រោះត្រូវចំណាយទៅលើថ្លៃ ប្រេងបូមទឹក ថ្លៃជី និងកម្លាំងពលកម្ម ត្រូវចំណាយច្រើនជាងឆ្នាំមុនៗ។ ម៉្យាងវិញទៀត អ្នកស្រី បញ្ជាក់ថា សម្រាប់ពូជស្មៅ ជប៉ុន និង ម៉ាឡេ នៅក្នុងចំការរបស់អ្នកស្រី មិនអាចលក់ចេញបានតម្លៃខ្ពស់ដូចកាលពីពេលកន្លងទៅនោះឡើយ។
អ្នកស្រី បានឱ្យដឹងថា សម្រាប់ឆ្នាំនេះ ស្មៅម៉ាឡេ ១ការ៉េ លក់បានត្រឹម ០.៨ ដុល្លារ និងស្មៅជប៉ុន លក់បានក្នុងតម្លៃ ១ការ៉េ ១.២ ដុល្លារ តែប៉ុណ្ណោះ។

អ្នកស្រី វ៉ាន់ សុភ័ក្រ ទោះបីជាការដាំស្មៅ លក់មិនសូវចំណេញដូចមុនក៏ដោយ អ្នកស្រី និងគ្រួសារ អាចស្វែងរកប្រាក់ចំណូលចេញពីមុខរបរមួយនេះ ក្នុងមួយខែ ប្រមាណជាង ១លានរៀល ជារៀងរាល់ខែ ហេតុនេះ បានជាអ្នកស្រី នៅតែប្រឹងប្រែងដាំស្មៅលក់បន្ត ម៉្យាងទៀត ត្រូវផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗ និងគ្រួសារទាំងមូល ដែលត្រូវចំណាយច្រើនក្នុងជីវភាពប្រចាំថ្ងៃផងដែរ៕

អត្ថបទ ៖ សួស សិត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


