Connect with us

ព័ត៌មានជាតិ

ក្រុមរថយន្តដឹកផ្លែឈើផ្ទុះការតវ៉ានៅច្រកអន្តរជាតិដូង បន្ទាប់​ពីមន្ត្រីគយយកលុយថ្លៃពេក​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២១ នេះ មាន​រថយន្ត​សាំង​យ៉ុង​ជាច្រើន​គ្រឿង ដែលជា​ប្រភេទ​រថយន្ត​ដឹក​ផ្លែឈើ បាន​ប្រមូល​ផ្តុំគ្នា​នៅមុន​ស្នាក់ការ​គយ ដែលមាន​ទីតាំង​ក្នុងភូមិ​អូរ​ដារ ឃុំ​អូរ​ដារ ស្រុក​កំរៀង ខេត្តបាត់ដំបង ។​

យោងតាម​ខ្លឹមសារ​នៃ​ការប្រមូល​ផ្តុំគ្នា​នោះ គឺ​ក្រុម​រថយន្ត​សាំង​យ៉ុង​ទាំងអស់ ដែល​រក​ស៊ី​ដឹក​ផ្លែឈើ​តាម​ច្រក​អន្តរជាតិ​ដូង បានទាមទា​អោយ អង្គភាព​គយ​ប្រចាំ​ច្រក​នោះ​ធ្វើការ​បញ្ចុះតម្លៃ​លើ​ការយក​ប្រាក់​ពី​ក្បាល​រថយន្ត ដោយសារតែ​ពួកគាត់​ដឹក​មិនសូវ​បាន​កម្រៃ​ប៉ុន្មាន​នោះឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​រថយន្ត​ទាំង​នោះបាន​សង្កត់ធ្ងន់ថា ក្នុង​មួយ​ជើងៗ ពួកគាត់​ត្រូវ​បង់អោ​យ​គ្រប់​ច្រកល្ហក ទោះ​តិចក្តី ច្រើនក្តី ដោយឡែក​ខាង​មន្ត្រី​គយ​យក​រហូតដល់២០ម៉ឺ​ន ដែល​ធ្វើអោយ​ពួកគាត់​មិនអាច​រក​សល់ បើ​កាត់​ទៅលើ​ការបង់ ការចាក់​ប្រេង ការហូបចុក ហើយ​បើសិនជា​ផ្ទុះ​កង់​រថយន្ត​តែមួយ​គ្រាប់ ត្រូវដាក់​ប្លង់ដី​ទៅ​ធនាគារ​ជាមិនខាន។ ចំណុច​សំខាន់​គឺ​ពួកគាត់​សុំអោយ​ខាង​ស្នាក់ការ​គយ យក​ត្រឹម​៥​ម៉ឺ​ន សម្រាប់​ក្បាល​រថយន្ត​មួយគ្រឿង គឺ​សមរម្យដែល​ពួកគាត់​អាច​ទទួលយកបាន​។​

ជុំវិញ​បញ្ហា​នេះដែរ យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​ស្នាក់ការ​គយ​ស្រុក​កំរៀង​បាន​នោះឡើយ ប៉ុន្តែ​ដោយ​ឡែក លោក សុខ គឹម​ខុន អភិបាលស្រុក​កំរៀង បានបញ្ជាក់​យ៉ាងខ្លី​ថា រឿង​ការតវ៉ា​ទាមទារ​អោយ​មន្ត្រី​គយបញ្ចុះតម្លៃ​នេះ គឺ​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ ដោយសារ​តែត្រឹម​អាជ្ញាធរ​ស្រុក និយាយ​ទៅ​គាត់​មិនសូវ​ស្តាប់ ហេតុដូច្នេះ​នៅ​ម៉ោង២រសៀលនេះ លោក​អភិបាលខេត្ត​នឹង​ចាត់​អោយ​អភិបាល​រង​ខេត្ត​មួយរូប​អញ្ជើញ​ចុះទៅ​ធ្វើការ​សម្របសម្រួល​ក្នុង​រឿងនេះ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម