Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីបារម្ភពីការកើនឡើង នូវករណីឆ្លង និងស្លាប់ដោយ សារកូវីដ ក្រោយចប់ភ្ជុំបិណ្ឌ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីបារម្ភថា បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌទៅ ចំនួន​អ្នកឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាចំនួនអ្នកស្លាប់ដោយសារជំងឺនេះ អាចនឹងមានការកើនឡើង ដែលអាចបង្កជា​ហានិ​ភ័​យ​ធ្ងន់ធ្ងរ សម្រាប់ប្រទេសជាតិ។ ការបង្ហាញក្ដីបារម្ភ របស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ បន្ទាប់ពីក្នុងពេលកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ២ថ្ងៃមកនេះ សង្កេតឃើញថា ទីវត្តអារាមមួយចំនួន បានផ្ទុះឡើងនូវជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។

តាមរយៈសារជាសំឡេងនៅល្ងាចថ្ងៃទី២៣ ខែកញ្ញានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា មិនមែនតែនៅ​ទី​ក្រុង និងទីប្រជុំជននោះ តែនៅទីជនបទមួយចំនួន ក៏ចាប់ផ្ដើមមានការផ្ទុះការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ដែរ ដែ​លអាចធ្វើឲ្យបំផ្លាញនូវផែនការ នៃការបើកដំណើរការសាលារៀនឡើងវិញ ដោយសារនៅពេលនេះ អ្នកទីក្រុងធ្វើ​ដំណើ​រ​​ទៅទីជនបទ រីឯអ្នកជនបទធ្វើដំណើរទៅទីក្រុង ជាពិសេសចូលទៅតាមទីវត្តអារាមនានា បង្កើតទៅជាការឆ្លងពី​តំបន់​មួយ ទៅតំបន់មួយ ដោយគ្មានការទប់ស្កាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានគោរពស្នើដល់សម្ដេចសង្ឃទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក ក្រសួងធម្មការ និង​សាសនា ក៏ដូចជាព្រះចៅអធិការតាមទីវត្តអារាមនានា និងព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ នៅទូទាំប្រទេស សូម​មេត្តាយោគយល់ដល់ការលំបាក ហើយចាត់វិធានការដោយខ្លួនឯង ដោយព្រះចៅអធិការវត្ត អាចសម្រេចបិទខ្ទប់ ឬក៏ផ្អាកដំណើរការកាន់បិណ្ឌ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា «ហើយបើប្រសិនថា មិនបានផ្អាកទេ កុំសុំឲ្យថា អ្នកកាន់បិណ្ឌ ក៏​កាន់​​បិណ្ឌទៅចុះ តែសុំឲ្យមានមនុស្សតិចបំផុតចូលទៅ គឺម្ចាស់កាន់បិណ្ឌនោះតែម្ដង ជាអ្នកបញ្ជូនមនុស្ស ២នាក់ ឬ ៣នាក់ ដោយមានវិធានការ ខាងផ្នែកសុខាភិបាលច្បាស់លាស់ នាំម្ហូបអាហារ ចង្ហាន់ ក៏ជាទិយ្យទានដទៃទៀត យក​ទៅប្រគេនព្រះសង្ឃដល់វត្ត ហើយព្រះសង្ឃក៏អនុមោទនាទទួលយក ដោយមិនចាំបាច់មានពិធីវែងឆ្ងាយ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកថា នេះជាជម្រើសមួយ ដែលទាមទារឲ្យយើងទាំងអស់គ្នា ខិតខំប្រយុទ្ធ​ប្រឆាំង​ជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ ហើយប្រសិនបើយើង អាចធ្វើបានយ៉ាងដូច្នេះ នឹងអាចកាត់បន្ថយបានជា​អតិបរមា នូវការធ្វើដំណើររបស់ប្រជាជន ទៅកាន់ទីវត្តអារាម ដោយម្ចាស់បិណ្ឌគ្រាន់តែនាំយកចង្ហាន់ និងនាំយក​នូវទិយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃបានហើយ ដែលយើងអាចធ្វើបុណ្យបានផង ហើយក៏អាចការពា​រនូវជំងឺ​ឆ្លង​នេះបានផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម