Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ដែលជាទីតាំងកំពុងបិទ​ខ្ទប់​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​អញ្ជើញ​ប្រគេន​ទេយ​វត្ថុ​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ព្រៃ​ឆ្លាក់ (​ទីតាំង​វត្ត​កំពុង​បិទ​ខ្ទប់​) ស្ថិតនៅក្នុង​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង នៅ​ព្រឹកថ្ងៃ​សុក្រ ៣​រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹងថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៣​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​នាំយក​នូវ​ទេយ្យវត្ថុ និង​បច្ច័យ​មួយចំនួន ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ព្រៃ​ឆ្លាក់ រួមមាន៖ អង្ករ ២​បាវ ត្រី ១​កេស មី​ជាតិ ១០​កេស ស្ករស ១​បាវ ទឹកដោះគោ ១​កេស ទឹក​ផ្លែឈើ ១០​កេស ទឹក​សុទ្ធ ១០​កេស ប៊ីចេង ៥​គីឡូក្រាម ប្រេងឆា ១​កេស ទឹកត្រី ៥​យួរ ទឹកស៊ីអ៊ីវ ៥​យួរ ខ្ទឹមស ៥​គីឡូក្រាម អំបិល ១០​គីឡូក្រាម តែ ២​កញ្ជប់​ធំ ធូប ២​ដុំ ទៀន ២​ដុំ អាលកុល ១​កាន ម៉ាស់ ១០​ប្រអប់ និង​បច្ច័យ ១​លាន​រៀល ។​

សូមបញ្ជាក់​ផងដែរ​ថា វត្ត​ព្រៃ​ឆ្លាក់​នេះ ត្រូវបាន​ក្រុមការងារ​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ប៉ះពាល់​ជំងឺ​កូ​វីដ​១៩ ខេត្តស្វាយរៀង​បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​កូ​វីដ១៩ ប្រភេទ​ដែល​តា បាន​ទៅ​វត្ត​ព្រៃ​ឆ្លាក់​កាលពី​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ហើយ​ទីតាំង​វត្ត​ក៏ត្រូវ​បាន​បិទ​ខ្ទប់​ចាប់តាំងពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ មកម្ល៉េះ​។

ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ ដែល​ប្រជាជន​ខ្មែរ​ចាត់ទុកថា​ធំជាងគេ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ទាំង​អស់​របស់​ខ្មែរ ព្រោះ​ពិធី​នេះ មាន​រយៈពេល​១៥​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​០១​រោច ដល់​១៥​រោច​ខែភទ្របទ​។ ពីថ្ងៃ​០១​រោច ដល់​១៤​រោច គេ​ហៅថា ថ្ងៃ​ដាក់​បិណ្ឌ ឬ​ថ្ងៃ​កាន់បិណ្ឌ ថ្ងៃ​១៥​រោច គេ​ហៅថា​ថ្ងៃ​ភ្ជុំបិណ្ឌ ឬ​ភ្ជុំ​ធំ ដែល​មានន័យថា ជា​ថ្ងៃ​ជួបជុំគ្នា​ចុងក្រោយ​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម