Connect with us

ព័ត៌មានជាតិ

លោកស្រី យក់ សម្បត្តិ៖ ទោះ​បី​បិទ​ពិធី​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ តែ​ពលរដ្ឋ​អាច​យក​ចង្ហាន់​ឬ​ទេយ្យ​ទាន​ទៅ​ប្រគេន​ព្រះ​ស​ង្ឃ​​បាន

បានផុស

នៅ

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែង​បញ្ជាក់​ថា​ ការ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធីបុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​គឺជា​ការ​សម្រេច​ដ៏​ត្រឹមត្រូវ​បំផុត​ពី​ព្រោះ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩។ ​លោក​ស្រី​បាន​បញ្ចាក់​ថា​ ទោះ​បី​ប្រជា​ពលរដ្ឋ​មិន​អាច​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ក៏​ប៉ុន្តែព​លរដ្ឋ​នៅតែអាច​យក​ចង្ហាន់​ឬ​ទេយ្យទាន​ទៅ​ប្រគេន​ព្រះ​សង្ឃ​នៅ​តាម​វត្តបានតាមរយៈព្រះ​ចៅអធិការ​វត្តឬ​គណៈកម្មការ​វត្ត​ដើម្បី​ចាក់​ចែង​ចង្ហាន់​នៅ​ក្នុង​វត្ត​និមួយៗ​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ រដ្ឋ​លេខ​ធិ​ការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​ពេល​អញ្ជើញ​ទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​៣​លាន​ដូ​ស​ដែល​រដ្ឋាភិបាល​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​ ។

លោកស្រី យក់ សម្បត្តិ បាន​ថ្លែង​ថា​ ទោះបីជា​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​ច្រើន​គឺ​ជិត​ ១០០ភាគរយបើ​ធៀប​នឹង​ប្រជាពលរដ្ឋ​សរុប​ដោយ​ចាក់​លើ​មនុស្ស​ពេញវ័យ មនុស្ស​ចាស់ ហើយ​ចាក់​ជូន​កុមារ​ជា​បន្តបន្ទាប់,ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ នៅ​តែ​កើត​មាន​ច្រើន​ពិសេស​នោះ​ប្រ​ភេ​ស​វីរុស​បំប្លែង​​ថ្មី​ដែល​តា (Delta) បាន​កំពុង​វាយ​លុង​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ជា​ពិសេស​នោះ​ខេត្ត​សៀម​រាប​ដែល​បច្ចុប្បន្ន​នេះ​កំពុង​បើក​យុទ្ធនាការ​ប្រឆាំង​ទប់​ស្កាត់​ការ​រីករាល​ដាល នៃ​មេរោគកូវីដ ១៩ ដោយ​បាន​បិទ​ឃុំ​សង្កាត់​មួយ​ចំនួន​​។

លោក​ស្រី​បាន​លើក​ឡើង​ថា៖«ការ​សម្រេច​បិទ​ផ្អាក​ពិធីបុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​គឺ​រាជរដ្ឋាភិបាល​ធ្វើ​ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​ ព្រោះ​យើង​មិន​ចង់​ឃើញ​ក្រោយ​ពី​ពិធី បុណ្យ​ភ្ជុំបិណ្ឌ ​ហើយ​ប្រជាពលរដ្ឋ​របស់​យើង​ទទួល​នូវ​ផលវិបាក​ នៃ​ការ​ផ្ទុក ​ដោយ​មេរោគកូ​វី​ដ​១៩​ នោះ​ទេ​។ ដូច្នេះ​ហើយ​ការ​សម្រេច​របស់​សម្តេច​តេ​ជោ​គឺ​ជា​ការ​សម្រេច​ត្រឹមត្រូវ​បំផុត​ដើម្បី​ជួយ​ឲ្យ​មានការ​ទប់ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូ​វី​ដ​១៩ មានការ​គ្រប់​ក្រង​បាន​ល្អ​»​។

លោក​ស្រី​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា​ ទោះ​បីជា​មានការ​ផ្អាក​ធ្វើ​ពិធីបុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ក្តី​ប៉ុន្តែ​ប្រជាពលរដ្ឋ​បើ​ចង់​ដាក់​បិណ្ឌ​នៅ​វត្ត​ប្រជាពលរដ្ឋ​អាច​យក​ទេយ្យទាន ឬ​ចង្ហាន់​ទៅ​ប្រគេន​ចៅអធិការ​វត្ត​ឬ​ក៏​គណៈកម្មការ​វត្ត​ផ្ទាល់​តែ​ម្តង ហើយ​ទុក​ឲ្យ​ព្រះសង្ឃ​ចាត់ចែង​តាម​តម្រូវ​ការ​ ។​ការ​ធ្វើ​បែប​នេះ​គឺ​យើង​អាច​ទប់ស្កាត់​ការ​រាត​​​ត្បា​ត​ក៏​ដូច​ជា​​ការ​ចម្លង​ជំងឺ​កូ​វី​ដ​១៩​ ពីព្រោះ​យើង​ដឹង​ហើយ​ថាបើ​បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​បិណ្ឌ​ជា​រៀងរាល់ថ្ងៃ​អាច​មាន​ករណី​ឆ្លង​ពី​វត្ត​មក​ក្រៅ​ឬ​ពី​ក្រៅ​ទៅ​ក្នុង​វត្ត​ធ្វើ​ឲ្យ​ពិបាក​ទប់ស្កាត់​។

យោង​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​ធម្មការ និង​កិច្ច​ការ​សាសនាបាន​ឲ្យ​ដឹង​ថា​ មន្ទីរ​ធម្មការ​ និង​សាសនា​រាជធានី​-​ខេត្ត​សហការ​ជាមួយ​ព្រះ​មេគណព្រះ​មន្ត្រី​សង្ឃ​គ្រប់ឋានានុ ក្រម អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ផ្សព្វផ្សាយ​ដល់​គ្រប់​វត្ដ​អារាម​នៅ​ទូ​ទាំង​ប្រទេស​នូវ​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្តី​ពី​ផ្អាក​ការ​រៀបចំ​ពិធី បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​បិណ្ឌ​៤ រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​។

ក្រសួង​បាន​បន្ដ​ថា​ ការ​ផ្សព្វផ្សាយ​ដល់​គ្រប់​វត្ត​អារាម​និង​វិហារ​​សាសនា​ត្រូវ​អនុវត្ត​នូវ​វិធាន​ការការពារ​នានា​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ជា​ពិសេស​ត្រូវ​ប្រកាន់ភ្ជាប់​ជា​និច្ច​នូវ​វិធានការ «៣​ការពារ ៣ របស់​រាជរដ្ឋាភិបាល​»។ ​ត្រូវ​សហការ​ជួយ​សម្របសម្រួល​ជាមួយ​យន្តការ​ដែល​មាន​ការ​ពាក់ព័ន្ធ​ទាំង​អស់​ដើម្បី​ធានា​ដល់​ការ​នាំ​យក​ចង្ហាន់ និង​ទេយ្យវត្ថុ​ចាំបាច់​នានា​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​តាម​បណ្តា​​​វត្ត​អារាម​នានា​ ។

រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​រាត្រី​ថ្ងៃទី ២៣ ខែ​កញ្ញា បាន​ចេញ​សេចក្តី​សម្រេច​ ផ្អាក​ការ​រៀប​ចំ​ពិធីបុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ចាប់​ពី​បិណ្ឌ​៤ ​រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ។ ​អភិបាល​រាជ​ធានី-​ខេត្ត​ត្រូវ​ធ្វើ​ការ​សម្រប​សម្រួល​ដើម្បី​ធានា​ដល់​ការ​នាំ​យក​ចង្ហាន់​និង​ទេយ្យ​វត្ថុ​ចាំ​បាច់​នានា​ប្រគេន​ដល់​ព្រះ​សង្ឃ​នៅ​តាម​បណ្តា​វត្ត​អារាមនានា​ ក្នុង​សមត្ថកិច្ចដែនដីរបស់ខ្លួន។ ​រក្សា​ការ​ឈប់​សម្រាក​រយៈពេល ៣​ថ្ងៃ​សម្រាប់​ពិធី​បុណ្យភ្ជុំបិណ្ឌ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម