ព័ត៌មានជាតិ
លោកតាវ័យចំណាស់ រកអ្នកជួយមិនបាន ឡើងតអំពូលភ្លើងក្នុងវត្ត ឆក់ធ្លាក់ស្លាប់
ខេត្តបាត់ដំបង÷ បុរសវ័យ៧៦ឆ្នាំម្នាក់ បានបាត់បង់ជីវិតក្រោយពីចរន្តភ្លើងបានឆក់ ខណះយកជណ្តើរទៅដាក់ឡើងដើម្បីតអំពូលភ្លើងក្នុងវត្ត។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១ នៅវេលាម៉ោង០៩:២០នាទីព្រឹក ស្ថិតនៅចំណុចវត្តរាំងកេសីក្នុងក្រុមទី០៤ ភូមិរាំងកេសី ឃុំរាំងកេសីស្រុកសង្កែ ខេត្តបាត់ដំបង។

តាមការបំភ្លឺពីប្រភពក្នុងវត្តបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានឃើញអំពូលភ្លើងនៅលើបង្គោល១ ក្នុងទីធ្លាវត្តមិនភ្លឺក៏រកអ្នកមកជួយតខ្សែភ្លើង ព្រោះទីធ្លាកន្លែងនោះងងឹត ដោយសាតែអំពូលភ្លើងមិនភ្លឺ។ លុះមិនមានអ្នកណាជួយតជនរងគ្រោះក៏បានយកជណ្តើរមកដាក់ឡើងតខ្លួនឯងដោយប្រថុយប្រថាន។ មួយសន្ទុះក្រោយមក គេឃើញធ្លាក់ពីលើជណ្តើរតែម្តង ទើបដឹងថាចរន្តអគ្គិសនីបានឆក់ជនរងគ្រោះបណ្តាលឱ្យធ្លាក់ស្លាប់។

បើតាមសមត្ថកិច្ច ជនរងគ្រោះមានឈ្មោះជ្រឹម ធៀមភេទប្រុសអាយុ៧៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ក្រោយកើតហេតុភ្លាមៗ គ្រុមគ្រួសារព្យាយាមជួយ តែមិនអាចសង្រ្គោះបាន។
ការបញ្ជាក់ពីសមត្ថកិច្ចជំនាញថា ពេលដែលជនរងគ្រោះធ្លាក់ដល់ដី គឺដាច់ខ្យល់ភ្លាមៗតែម្តង ដោយសាចរន្តភ្លើងបានឆក់ពេញបន្ទុក។ សមត្ថកិច្ចជំនាញ បានប្រគល់សពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


