ព័ត៌មានជាតិ
មេសហជីព សាទរចំពោះការដំឡើងប្រាក់ខែកម្មករ ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២
មេដឹកនាំសហជីព បានសម្ដែងការសប្បាយរីករាយ និងសាទរ ចំពោះបងប្អូនកម្មករ-និយោជិត ដែលទទួលបាននូវការដំឡើងប្រាក់ខែចំនួន ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ខាងមុខ។ ការសម្ដែងការសាទរ និងសប្បាយរីករាយនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរចំនួន ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលត្រូវបានកំណត់ជាផ្លូវការចំនួន ១៩៤ដុល្លារអាមេរិក ក្នុងមួយខែ។

លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC ) និងជាប្រធានសហពន្ធ័សហជីពសម្លេងយុវជនខ្មែរ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះថា ក្នុងនាមជាមេដឹកនាំសហជីពមួយរូប លោកមានការសប្បាយរីករាយ និងសាទរនូវការដំឡើងប្រាក់ខែ ជូនកម្មករ-នយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងការបូប សម្រាប់ឆ្នាំ២០២២ ដែលត្រូវបានកំណត់ជាផ្លូវការចំនួន ១៩៤ដុល្លារអាមេរិក ក្នុងមួយខែ ទោះបីជាស្ថិតក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩ ទាំងនៅលើពិភពលោ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

លោក ឡុង សុផាត បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់លទ្ធភាពបន្ថែមប្រាក់ឈ្នួល ដល់កម្មករ-នយោជិតចំនួន ២ដុល្លារ ដែលនាំឲ្យឡើងពី ១៩២ដុល្លារនៅឆ្នាំ២០២១ ដល់ ១៩៤ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ ២០២២ ខាងមុខ។ លោកថា ទោះបីជាមានការដំឡើងតិចតួច តែបើយើងប្រៀបធៀបបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន មិនមានគោលការណ៍ នៅក្នុងការចរចាដំឡើងប្រាក់ខែជូនកម្មករ-នយោជិត របស់ពួកគេនោះទេ។
មេដឹកនាំសហជីពរូបនេះ បានលើឡើងទៀតថា «អញ្ចឹងក្នុងនោះ យើងមើលឃើញថា ការលំបាកនានា ដែលរាជរដ្ឋាភិបាល ក៏ដូចជាផ្នែកឯកជន កំពុងជួបប្រទះនៅក្នុងការទទួលរង នូវការប៉ះពាល់ពីការរាលដាលកូវីដ-១៩នេះ ហើយនៅឆ្លៀត អាចជួយគិតគូនៅក្នុងការបន្ថែមប្រាក់ ជូនកម្មករ-និយោជិតបានទៀត ក្នុងនាមយើងជាអង្គការវិជ្ជាជីវៈ ក៏សូមសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនកម្មករ-និយោជិត របស់យើងទាំងអស់គ្នាផងដែរ បើទោះបីថា វាមិនច្រើន ក៏ប៉ុន្តែសម្រាប់ ២ដុល្លារនេះ ក៏យើងមើលឃើញថា ជាការគិតគូយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ទៅដល់សុខទុក្ខ ក៏ដូចជាជីវភាពរស់នៅ របស់បងប្អូនកម្មករ-និយោជិត របស់យើង»។
ជាមួយគ្នានេះលោក ឡុង សុផាត បានគោរពថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូសុខទុក្ខ របស់បងប្អូនកម្មករ-និយោជិត ហើយលោកបានលើកឡើងនូវពាក្យស្លោកមួយថា «សុខទុក្ខរបស់កម្មករ-និយោជិត គឺជាសុខទុក្ខរបស់សម្ដេច ដែលជាសុខទុក្ខតែមួយ»។
សូមជម្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរចំនួន ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ បានឲ្យដឹងទៀតថា យោងរបាយការណ៍របស់លោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្នុងបរិការណ៍ នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក។
ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ បងប្អូនកម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ (មួយរយកៅសិបបួន) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករ-និយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករ-និយោជិត សាកល្បង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


