ព័ត៌មានជាតិ
ក្រសួងការងារ សាកល្បងនូវរបបស្វ័យប្រកាសអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ជាលើកដំបូង
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម សម្រាប់រោងចក្រ សហគ្រាស ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២៨ ខែកញ្ញានេះថា ការដាក់ឱ្យអនុវត្តសាកល្បងនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម សម្រាប់រោងចក្រ សហគ្រាស ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបនេះ ក្នុងគោលបំណងធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារធ្វើអធិការការកិច្ចការងារដោយផ្អែកលើកម្រិត ហានិភ័យរបស់រោងចក្រ សហគ្រាស ព្រមទាំងកាត់បន្ថយបន្ទុករបស់រោងចក្រ សហគ្រាសក្នុងការទទួលប្រតិភូអធិការកិច្ច ការងារក្នុងបរិបទកូវីដ-១៩ ក៏ដូចជាអនុវត្តតាមផែនការសកម្មភាពរួមរវាងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។
លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងការងារនឹងដាក់ឱ្យអនុវត្តសាកល្បងនូវរបបស្វ័យប្រកាសអការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់រោងចក្រ សហគ្រាស ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តាមរយៈគេហទំព័រ https:sicms.mlvgov.kh ។
សម្រាប់ព័ត៌មានបន្ថែម ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចសួរព័ត៌មានបន្ថែមក្នុងក្រុម “សម្រាប់ និយោជក” តាមរយៈតេឡេក្រាម https://t.me/Employer Chat ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលខកខានក្នុងការធ្វើស្វ័យប្រកាសសាកល្បង ត្រូវទទួលការកពិន័យតាមច្បាប់ជាធរមាន។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុវត្តបានត្រឹមត្រូវតាមសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


