Connect with us

ព័ត៌មានជាតិ

រោងចក្រផ្គុំដំឡើងគ្រឿងចក្ររថយន្តធុនធ្ងន់ នឹងលេចរូបរាងឆាប់ៗ លើទំហំដី ១៧ ហិកតា ក្នុងស្រុកស្រែអំបិល

បានផុស

នៅ

ក្រុមហ៊ុន EM Automobile Co., Ltd ចាប់ដៃជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា រួមនឹងរដ្ឋបាលខេត្តកោះកុងពិនិត្យទីតាំងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្ររថយន្តសណ្តោង និងរថយន្តធុនធ្ងន់គ្រប់ប្រភេទនៅស្រុកស្រែអំបិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេក សំអុល នាយករងរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍វិនិយោគខ្នាតធំថ្មីនេះ នឹងចាក់ដីបំពេញបើកការដ្ឋានសាងសង់នៅដើមខែតុលា ឆ្នាំ ២០២១នេះ លើដីឯកជនទំហំជាង១៧ហិចតារបស់លោកឧកញ៉ា ហេង ហ៊ុយ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល រយៈពេល១០ឆ្នាំ។

លោក សេក សំអុល លើកឡើងទៀតថា ចាប់ពីឆ្នាំ ២០២២ ខែតុលា ចាប់ផ្ដើមស្ថាបនាអគារដល់ខែតុលា ឆ្នាំ ២០២៤ បញ្ជប់ការស្ថាបនាអគាតម្លើងរថយន្តលើកទី១ បន្ទាប់មកដល់ឆ្នាំ ២០២៧ បញ្ចប់ការសាងសង់អគារលើកទី២។

ប៉ុន្តែដំណាក់កាលបឋម ថ្នាក់ដឹកនាំគណៈកម្មាធិការវិនិយោគកម្ពុជា រដ្ឋបាលខេត្តស្រុក តំណាងក្រុមហ៊ុន និងម្ចាស់ដីជួល ត្រួតពិនិត្យសិក្សាលម្អិតពីផលប៉ះពាល់ផ្សេងៗជាមុនសិន។

មន្រ្តីរដ្ឋបាលខេត្ត អះអាងដែរថា ជាក់ស្តែងគឺដីដែលជួលឱ្យក្រុមហ៊ុនពិតជាកម្មសិទ្ធិរបស់លោកឧកញ៉ា ហេង ហ៊ុន ប្រាកដមែន។ ចំពោះផលិតផលដែលបានមកពីការផ្គុំដំឡើងគ្រឿងចក្ររថយន្តសណ្តោង និងរថយន្តធុនធ្ងន់គ្រប់ប្រភេទនេះ នឹងនាំចេញទៅផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកផង និងក្រៅស្រុកផងទៅតាមសេចក្តីត្រូវការ។

ជំនួសមុខរដ្ឋបាលខេត្តកោះកុង លោក សេក សំអុល ក៏បង្ហាញពីមោទនៈភាពចំពោះអ្វីដែលខេត្តមានសក្តានុពលខ្ពស់ខាងផ្នែកពាណិជ្ជកម្ម និងឧស្សហកម្ម តាមរយៈការទទួលភាពជឿទុកចិត្តពីសំណាក់បណ្តាក្រុមអ្នកវិនិយោគទុនតូចធំ ក៏ដូចជាផ្តល់នូវឱកាសការងារដល់យុវជន ប្រជាពលរដ្ឋក្នុងមូលដ្ឋានបម្រើអភិវឌ្ឍន៍រួមគ្នាទៅអនាគត។

សូមជំរាបថា ខេត្តកោះកុង ក៏មានរោងចក្រដំឡើងរថយន្តម៉ាក Hyundai មួយកន្លែងផងដែរ ដែលកំពុងដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន មានទីតាំងស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្នុងបរិវេនតំបន់សេដ្ឋកិច្ចពិសេសខេត្ត៕

អត្តបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម