ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ៨នាក់ ដកហូតថ្នាំញៀន ដាវកែច្នៃ និងកាំភ្លេីងមួយដេីម
ជនសង្ស័យ ៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី នៅត្រង់ចំណុចក្នុងរោងចិញ្ចឹមទា ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីប្រេីប្រាស់ និងជួញដូរគ្រឿងញៀន ហេីយកាន់កាប់អាវុធខុសច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៨នាក់ដែលឃាត់ខ្លួនរួមមាន ១. ឈ្មោះ គា រ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរចញ្ចឹមទា ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២. ឈ្មោះ អឿន រ៉េត ហៅម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣. ឈឹម ដារ៉ា ហៅតឿ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៤. ឈ្មោះ ចែម សីហា ហៅវេហា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៥. ឈ្មោះ សុទ្ធ សំនៀងភីលីត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៦. ឈ្មោះ ឡុង សុភន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដាំត្រកួន ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៧. ឈ្មោះ ភឿន សុខលុយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៨. ឈ្មោះ ខ្លឹង ដែន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់បានមាន ថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន ០២ កញ្ចប់ថង់តូច ដាវកែច្នៃ ចំនួន ០១ ដើម (ប្រវែង៥៦សង់ទីម៉ែត្រ) កាំភ្លើងជ័រខ្លី ពណ៌ខ្មៅ ១ដើម ម៉ូតូម៉ាក ស្មាត១គ្រឿង ទូរស័ព្ទម៉ាក VIVO ពណ៌ផ្ទៃមេឃ១គ្រឿង កាបូបស្ពាយ ០២ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ទុយយោសម្រាប់ចូកថ្នាំញៀន ០១ សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ស្លាកលេខម៉ូតូ ភ្នំពេញ 1L-6396 ចំនួន០១សន្លឹង។

សមត្ថកិច្ចបន្តថា មុនឈានដល់ការឃាត់ខ្លួន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន បានចុះល្បាតឃេីញជនស្ស័យកំពុងប្រេីប្រាស់ថ្នាំញៀន ក៏បានបង្រាបជាក់ស្ដែង ហេីយឆែកឆេររកឃេីញថ្នាំញៀន និងដាវកែច្នៃ កាំភ្លេីង ទេីបសមត្ថកិច្ចសម្រេចនាំខ្លួនពួកគេព្រមទាំងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវីធី៕
អត្ថបទ៖ រ៉ាវុទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


