Connect with us

ព័ត៌មានជាតិ

យុទ្ធការផ្សព្វផ្សាយ ទប់ស្កាត់ការឆ្លង​រីករាលដាលនៃជំងឺ​កូវីដ​១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ នៅថ្ងៃទី ៣ ខែតុលា បានអញ្ជេីញជាកិត្តិសយក្នុងយុទ្ធការការផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​ និងគ្រោះថ្នាក់ចរាចរក្នុងភូមិសាស្រ្តខេត្ត នៅទីតាំងឆ្នេរលេងទឹក​ ខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អមដំណើរគណៈអធិបតីចូលរួមយុទ្ធនាការអប់រំផ្សព្វផ្សាយនាពេលនេះរួមមាន លោកជំទាវ​ថ្នាក់ដឹកនាំខេត្ត​ លោក​ ស្រី​ប្រធានមន្ទីរ​ អង្គភាព មន្ត្រីរាជការជុំវិញខេត្ត សមាជិកសមាជិកនៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក កងម្លាំងនគរបាលចរាចរណ៍ផ្លូវគោក យុវជនស្រលាញ់សន្តិភាព​ យុវជន​ ស.ស.យ.ក. ខេត្ត យុវជនកាកបាទក្រហមខេត្ត យុវជនកាយរិទ្ធ ព្រមទាំងបងប្អូនអាជីវករនៅតំបន់ឆ្នេរលេងទឹកខេត្តកែបផងដែរ។ 

យុទ្ធនាការអប់រំផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់​ បងប្អូនប្រជាពលរដ្ឋទាំងអស់​ រក្សាគម្លាត ពាក់ម៉ាសការពារ ថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណ​ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសត្រូវចូលរួមសហការអនុវត្តតាមសេច​ក្តីណែ​នាំ​ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យ​មាន​​ប្រសិទ្ធភាព និងត្រូវបង្កើនការ​ប្រុងប្រយ័ត្នឱ្យបាន​ខ្ពស់ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និង​សហគមន៍ចៀស​ផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ។ 

លេីសពីនេះ​ បញ្ហាគ្រោះថ្នាក់ចរាចរផ្លូវគោក ឯកឧត្តម​បានជំរុញដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ខ្ពស់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយចំនួនគ្រោះថ្នាក់ និង ចំនួនអ្នកស្លាប់ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត​ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ​។

ព្រមជាមួយនេះផងដែរ​ ឯកឧត្តមអភិបាលខេត្ត​ បានអំពាវនាវឱ្យចូលរួម​ និងអ្នកប្រេីប្រាស់ផ្លូវថ្នល់ទាំងអស់ ត្រូវគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានក្រើនរំលឹកឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរមិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទត្រូវពិនិត្យ​សុវត្ថិភាពលក្ខណៈបច្ចេកទេសយានយន្ត​ មុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។

លោកអភិបាលខេត្ត​ សុំឱ្យអាជ្ញាធរ​ក្រុង​ ស្រុក​ ឃុំសង្កាត់​ អប់រំផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសុខភាព អនាម័យ ត្រូវលាងសម្អាតដៃជាមួយសាប៊ូជាប្រចាំ ដើម្បីការពារកុំឱ្យជំងឺឆ្លងនានា​ ត្រូវជៀសវៀងឱ្យបានដាច់ខាតចំពោះគ្រឿងញៀន ព្រោះវាអាចបំផ្លាញអនាគតរបស់យុវជនជាទំពាំងស្នងឬស្សី និងបង្កជាបញ្ហាសង្គមធ្ងន់ធ្ងរទៅថ្ងៃអនាគត៕ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម