ព័ត៌មានជាតិ
ស៊ីឈ្នួលរត់ពន្ធម៉ូតូពីថៃ បាន ៥០០ បាត ត្រូវខាងទាហានចាប់បាន
ប្រទេសថៃ៖ មុខសញ្ញាសុីឈ្នួលនាំម៉ូតូឆ្លងដែនខុសច្បាប់ម្នាក់ ត្រូវបានកម្លាំងយោធាការពារព្រំដែនថៃចាប់ខ្លួន ខណ:កំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ជិះម៉ូតូបម្រុងឆ្ពោះទៅកាន់ដីខ្មែរ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិថាប់ស្យាម ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ស្របពេលដែលរដ្ឋបាលខេត្តចេញបទបញ្ជាយ៉ាងតឹងរឹងលើរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ជនសង្ស័យមានឈ្មោះ សុខ នុន ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅក្នុងស្រុកតាប្រាក់យ៉ា ដែលត្រូវឈ្មោះ ចែ ណាង ជួលអោយជិះឆ្លងដែនទៅប្រគល់អោយឈ្មួញនៅក្នុងទឹកដីខ្មែរ ដោយ១គ្រឿងទទួលបានប្រាក់កម្រៃ ៥០០ បាត។
សមត្ថកិច្ចថៃបានដកហូតម៉ូតូម៉ាកស្កូបពី ចំនួន ២ គ្រឿង ព៌ណខ្មៅ និងក្រហម គ្មានស្លាកលេខ ដោយបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តន៍តាមនីតិវិធី ដោយឡែកឈ្មួញធំដែលនៅពីក្រោយខ្នង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕
អត្ថបទ : សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


