ព័ត៌មានជាតិ
មន្រ្តីសុខាភិបាលបញ្ជាក់គ្មានគោលការណ៍ ទារលុយជាថ្នូរដឹកសពអ្នកកូវីដយកទៅបូជាទេ
ក្រោយមានការសាកសួរពីសាច់ញាតិ សពជនរងគ្រោះម្នាក់បានស្លាប់ដោយជំងឺកូវីដមិនទាន់បានបូជា ដោយមានការទាមទារយកលុយកាក់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានគោលការណ៍យកប្រាក់ពីជនរងគ្រោះនោះឡើយ ហេីយការគ្រប់គ្រងសពមានអនុគណ:កម្មការមួយ និងមានក្រុមការងារព្រមទាំងអ្នកដឹកដោយឡែក។
ការឆ្លើយតបនេះ ក្រោយមានសាច់ញាតិអ្នកជំងឺកូវីដដែលបានស្លាប់ ហើយមិនទាន់បានបូជា ក្រោយពេលម្តាយសពប្រាប់ថា ខាងអ្នកមកដឹកសពទារថ្លៃសេវាជាង ១ពាន់ដុល្លារ រួមថ្លៃអ្នកមកដឹកសព ៤ ទៅ៥នាក់។

បើតាមប្រភពពីសាច់ញាតិ ក្មេងស្រីរងគ្រោះស្លាប់ដោយជំងឺកូវីដ១៩ ប្រភេទដែលតានៅថ្ងៃ ២ ខែតុលា ២០២១។ មកដល់ថ្ងៃនេះសពតំកល់នៅពេទ្យរុស្សីមិនទាន់បូជាទេ ខណះម្តាយត្រូវជាប់ធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ជាមួយកូនតូចៗ២នាក់ទៀត នៅខណ្ឌឬស្សីកែវ។
ប្រភពសាច់ញាតិបានបញ្ជាក់បន្ថែមថា ម្តាយសពប្រាប់ថាខាងអ្នកមកដឹកសព ទារថ្លៃសេវាជាង ១ពាន់ដុល្លារ រួមថ្លៃអ្នកមកដឹកសព ៤ ទៅ ៥នាក់។ ខាងគ្រួសារសព ជាស្រី្តមេម៉ាយ ឪពុកឈឺនៅផ្ទះ រួមជាមួយកូនតូច២នាក់ ដែលកំពុងធ្វើចត្តាឡីស័ក ព្រោះពេលគ្រួសារសពទាក់ទងទៅខាងមន្ទីពេទ្យរុស្សី គេថាទាល់ត្រូវចំណាយលុយជាង១ពាន់ ទៅ២ពាន់ ហើយសំដីសំដៅរបៀបជំនិតជនរងគ្រោះតែម្តង។
បើតាមប្រភពពីសាច់ញាតិ កុមារីដែលស្លាប់កើតនៅថ្ងៃ ២៣ ខែ១២ ឆ្នាំ២០១១ ស្លាប់ថ្លៃ២ ខែតុលា ២០២១ ) មានទីលំនៅនៅក្នុងខណ្ឌឬស្សីកែវ។ មកដល់ថ្ងៃនេះសព នៅមិនទាន់បូជាទេ ដោយខាងពេទ្យ កំពុងចរចាររឿងលុយពីគ្រួសារសព។
លោកជំទាវ ឱ វណ្ណឌីន បានប្រកាសលេខទូរសព្ទ ប្រសិនបេីមានការទាមទារប្រាក់ទេីបដឹកនោះ សុំទាក់ទងទៅអនុគណកម្មការតាមលេខទូរសព្ទ 012 212 170៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


