Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ទ្វារត្រូវបានបិទរៀងរហូត សម្រាប់​អ្នកមានសញ្ជាតិពីរ ហើយស្វែង​រក​តំណែង​កំពូលៗ របស់ជាតិ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់​អ្នកដែលមានសញ្ជាតិពីរ ហើយស្វែងរកតំណែងកំពូលៗ របស់ជាតិ ជាពិសេសតំណែងជានាយករដ្ឋមន្ត្រីតែម្ដង។

ក្នុងពេលបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​ថា មូលហេតុ ដែលមានការរៀបចំធ្វើ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា ១១៩ថ្មី និងមាត្រា ១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ និង មាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ ចំពោះថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានលឿន​យ៉ាងដូច្នេះ ក៏ព្រោះតែក្រុមការងាររាជរដ្ឋាភិបាល បានខិតខំបំពេញការងារទាំងថ្ងៃ ទាំងយប់។ ម្យ៉ាងទៀត ក៏ដើម្បី​​បញ្ជាក់ឲ្យបានកាន់ តែលឿនថា សម្ដេចតេជោពិតជាមានសញ្ជាតិខ្មែរតែមួយ មិនដូចការចោទប្រកាន់ដោយបំផ្លើស របស់ក្រុមឧ​ទ្ទាម​​ក្រៅ​ច្បាប់នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា «ខ្ញុំបង្ហោះក្នុងហ្វេសប៊ុកតើ! លេងកុំខឹង ខឹងកុំលេង ព្រោះទ្វារ​បាន​បិទជារៀងរហូតហើយ សម្រាប់អ្នកដែលមានសញ្ជាតិពីរ ហើយប៉ុនប៉ងយកតំណែង គេហៅថា ស្វះស្វែងរកតំណែង​កំពូលទាំង ៣ ជាពិសេសគឺតំណែងនាយករដ្ឋមន្ត្រី ត្រូវបានបិទជាស្ថាពរ ព្រោះដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ ព្រឹប»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា យើងត្រូវធ្វើឲ្យបានលឿន ដើម្បីឲ្យមានភាពច្បាស់លាស់ ថាតើ​នរណាមាន​សញ្ជាតិមួយ និងនរណាមានសញ្ជាតិពីរ? ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់​ទៀត​ថា «បញ្ហា វាមានបញ្ហាចំពោះមុខ តែវាមានផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រទេសកម្ពុជា ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្តីភាពចំពោះជាតិមាតុភូមិ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម