ព័ត៌មានជាតិ
មន្ត្រីជំនាញ កំពុងសម្រុកជួសជុលផ្លូវជាតិ៤៨ មុនគម្រោងកូរ៉េបើកការដ្ឋានស្ថាបនាខែវិច្ឆិកា
ផ្លូវជាតិលេខ៤៨បានរងការខូចខាតជាច្រើនកន្លែងអំឡុងរដូវវស្សាឆ្នាំនេះ គ្រាដែលគុណភាពផ្លូវកាន់តែចាស់ទៅហើយដែរ ទោះយ៉ាងណាបញ្ហានេះ ក្រុមមន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្តកោះកុង ក៏កំពុងសម្រុកដាក់កម្លាំងគ្រឿងចក្រឈូសឆាយជួសជុលកែសម្រួលចរាចរណ៍មុននឹងបើកការដ្ឋានស្ថាបនាថ្មីរបស់កូរ៉េចូលដល់នៅខែវិច្ឆិកាខាងមុខ។
ភ្លៀងធ្លាក់ស្ទើរគ្មានលោះថ្ងៃតាំងពីដើមខែវស្សាមកពេលនេះ កំណាត់ផ្លូវជាតិ៤៨ដែលមានគុណភាពចាស់ទ្រុឌទ្រោមរងការដក់ទឹកបង្កឱ្យបាក់ស្រុត ជង្ហុកតូចធំ និងទ្រាំទ្រលែងបាននឹងទម្ងន់រថយន្តធុនធ្ងន់ដឹកជញ្ចូនទំនិញពាណិជ្ជកម្មរាល់ថ្ងៃ។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ឱ្យដឹងរសៀលថ្ងៃទី១១ ខែតុលាថា តាមការវាយតម្លៃ កំណាត់ផ្លូវជាតិ៤៨ដែលរងខូចខាតប្រវែងជិត៤គីឡូម៉ែត្រ ដោយចំណុចខូចខ្លាំងកំពុងត្រូវបានជួសជុលសម្រួលបឋមសិនសម្រាប់ការធ្វើចរាចរណ៍ទៅមក។ រីឯចំណុចខូចខាតផ្សេងទៀតបន្តគៀសម្រួលបន្ថែម ដោយបែងចែងកម្លាំងជា៣ទៅ៤ក្រុមអនុវត្តការងារនេះ។
លោក អន ដាវុធ អះអាងថា ទីតាំងដែលបានកែសម្រួលរួចរាល់ក៏ខូចទៅវិញដោយអាកាសធាតុភ្លៀងធ្លាក់ខ្លាំងគ្មានថ្ងៃឈប់ ទោះយ៉ាងណាក្រុមមន្ត្រីជំនាញរបស់លោកនៅតែប្តេជ្ញាចិត្តប្រឹងប្រែងឈូសឆាយកែសម្រួលល្អប្រសើរបន្ថែមក្រោយរាំងភ្លៀងបន្តិច។

កំណាត់ផ្លូវជាតិ៤៨ជួបការខូចខាតមានដូចជា ចំណុចឃុំបឹងព្រាវ ស្រុកស្រែអំបិល ចំណុចឃុំកណ្តោល ស្រុកបូទុមសាគរ ចំណុចចំណោទឃុំតាតៃក្រោម ស្រុកកោះកុង និងចំណោទផ្លូវក្នុងក្រុងខេមរភូមិន្ទ ជាដើម។
មន្ត្រីសាធាណការខេត្តកោះកុង ក៏សុំការយោគយល់ពីអ្នកធ្វើដំណើរលើដងផ្លូវជាតិលេខ៤៨ចំពោះភាពលំបាកនៅពេលនេះ ដូច្នោះគៀសម្រួលផ្លូវគ្រាន់ជាលក្ខណៈបណ្តោះអាសន្នទេ ពោលគឺទម្រាំដំណើរការបើកការដ្ឋានស្ថាបនាថ្មីក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េចូលមកនាខែវិច្ឆិកាខាងមុខ។

គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ នឹងគ្រោងចំណាយថវិកាសរុបប្រមាណជាង ៧៨ លាន ៣៩៨ពាន់ដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះ នឹងត្រូវអនុវត្តសាងសង់ដោយក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន ធ្លាប់លើកឡើងថា តាមរយៈគម្រោងនេះ នឹង ធ្វើឲ្យផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨ គីឡូម៉ែត្រចាប់ពីចំណុចចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មួយខ្សែនេះក្លាយទៅជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន ១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ (Dawai) ប្រទេសភូមា៕
អត្តបទ៖ សិរិវឌ្ឍនៈ


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


