ព័ត៌មានជាតិ
គម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)ទទឹង៤០ម៉ែត្រ ទទួលបានការគាំទ្រ
ថ្វីត្បិតតែគម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទទឹងធំទូលាងយរហូតទៅដល់៤០ម៉ែត្រ បានបង្ករផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋចំនួនប្រមាណ១២៨ខ្នង ក៏ដោយ ប៉ុន្តែសំរាប់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងព្រះសីហនុ ភាគច្រើនសម្ដែង ការគាំទ្រនឹងបានលើកហេតុផ្សេងៗគ្នា ដែលបង្ហាញពីរផលប្រយោជន៍ នៃគម្រោង សាងសង់ពង្រីកផ្លូវមួយខ្សែនេះ ក៏ដូចជាការអនុវត្តន៍ច្បាប់របស់រដ្ឋបាលខេត្តផងដែរ ។

អតីតបុគ្គលិកកំពង់ផែស័្វយយ័ត រស់នៅតំបន់ រង្វង់មួលតោពីរ ឈ្មោះ ម៉ៅ រូមនិងប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា បើនិយាយដោយឡែកយើងគិតថា កម្រោងស្ថាបនានិងពង្រីកផ្លូវនេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់ព្រជាពលរដ្ឋ ដែលមានសំណង់រឹងមាំ ធំៗនៅតំបន់នោះដែលត្រូវតែវាយកម្ទេចចោល ប៉ុន្តែបើនិយាយពីផ្លូវច្បាប់វិញដីចំណុចនោះ ជាដីចំណីផ្លូវជាដីសាធារណៈរបស់រដ្ឋមិនមានបុគ្គលណាម្នាក់អាចយកដីនោះធ្វើជាកម្មសិទ្ធិស្របច្បាប់បាននោះទេ ដូចនេះសំណង់ផ្ទះសម្បែងប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅតំបន់នោះ គឺជាការរំលោភបំពានច្បាប់ភូមិបាលទាំងស្រុងហើយ។ចំណែកឯកម្រោងស្ថាបនាពង្រីកផ្លូវរបស់រដ្ឋបាលខេត្តវាល្អបំផុតហើយពីព្រោះថា ផ្លូវនេះមិនមែនពង្រីកឲ្យធំទូលាយដើម្បីផលប្រយោជន៍បុគ្គលណាម្នាក់នោះដែរ គឺប្រយោជន៍យើងទាំងអស់គ្នា។

លោកបានលើកឡើងបន្តទៀតថា គម្រោងរបស់រដ្ឋបាលខេត្តពង្រីកផ្លូវនាពេលនេះ រូបគាត់សូមគាំទ្រ យ៉ាងពេញទំហឹងហើយការវាយកម្ទេចចោលសំណង់រឹងមាំទាំងអស់ខាងលើនេះ ក៏ជាសារមួយដ៏សំខាន់ផងដែរ សម្រាប់ប្រជាពលរដ្ឋផ្សេងៗ ទៀតដែលមានបំណង់ រំលោភបំពានដីផ្លូវ សាធារណៈ ក៏ដូចជាដីចំណីប្រឡាយ អូរ ឲ្យពួកគាត់ មានការយល់ដឹង និងគោរពច្បាប់ ។ តែផ្ទុយទៅវិញ បើសិនជាអាជ្ញាធរនៅតែបន្តលើកទឹកចិត្តតាមរយៈការដោះស្រាយគោលនយោបាយ ឬការឃុបឃិតប្រព្រឹត្តអំពើពុករលួយ គឺចប់គ្មានអ្វីត្រូវនិយាយទៀតទេ។

រដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងថា ការស្ថាបនា ផ្លូវលេខ២០០ ដែលស្ថិតនៅ ជុំវិញ មន្ទីរពេទ្យបង្អែកខេត្ត មានគោលបំណងធំៗ ចំនួន៤៖ទី១ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍ សាធារណៈ។ទី២ លើកកម្ពស់ការផ្ដល់សេវាសុខាភិបាល និងសុខុមាលភាពសាធារណៈ។ទី៣-លុបបំបាត់ការ យកទីតាំងសាធារណៈមកធ្វើអាជីវកម្ម និងជាសម្បត្តិឯកជន ។ទី៤-លើកស្ទួយសោភ័ណភាពទីក្រុង និងសុវត្ថិភាពសាធារណៈ។ល។
អត្ថបទ ៖ កោះពស់



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


