ព័ត៌មានជាតិ
អភិបាលស្រុកស្ទោងថ្មី ទើបឡើងបានមួយខែ ១៣ថ្ងៃ ដកមន្រ្តីមានស្នាដៃ និងស្មៀនឃុំតាមអំពើចិត្ត
មានការរិះគន់កក្រើកពេញស្រុកស្ទោង ដោយមន្រ្តីម្នាក់ឡើងធ្វើជាអភិបាលស្រុកស្ទោងបានមួយខែ ១៣ថ្ងៃ សម្រេច ដកមន្រ្តីដែលមានស្នាដៃជាច្រើនរូបតាមតែអំពើចិត្ត មិនមានការឆ្លងយោបល់ពីក្រុមប្រឹក្សាស្រុកឡើយ។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោងថ្មី នៃខេត្តកំពង់ធំមានរឿងអាស្រូវមួយចំនួន ដោយសារតែកន្លងមកព្រៃលិចទឹកជាច្រើនហិកតា ត្រូវឈូសឆាយបំផ្លាញ ដោយឃុបឃិតជាមួយឈ្មួញកន្លងមក ធ្វើឲ្យបាត់បង់ព្រៃលិចទឹកដែលជាធនធានសម្បត្តិរដ្ឋកន្លងមក។ ជាមួយគ្នានេះលោក សាយ គឹមឡម បានយកដីតំបន់បី ដែលជាតំបន់ហាមឃាត់ ក្នុងឃុំម្សាក្រង មកធ្វើជាកម្មសិទ្ធផងដែរ។
លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោងបានឲ្យដឹងថា លោកពុំមានកំហុសអ្វីសោះឡើយ ស្រាប់តែលោក សាយ គឹមឡម អភិបាលស្រុកទើបឡើងថ្មី បានឃុបឃិតគ្នាចោទប្រកាន់ មួលបង្កាច់ដោយពុំមានការពិត ថែមទាំងបានដើរបង្ខំឲ្យមន្រ្តីផ្តិតមេដៃ ដើម្បីដករូបលោកចេញពីភូមិបាលស្រុក ដោយពុំមានកំហុសសោះឡើយ។
លោក លឹម ប៊ុនហេង បានបញ្ជាក់ថា ចំពោះរឿងប្រជាពលរដ្ឋ ដែលបានសាងសង់នៅលើចំណីផ្លូវ គឺជាអំណាចរបស់អភិបាលស្រុកស្ទោង ជាអ្នកចេញលិខិតឲ្យសាងសង់ ភូមិបាលពុំមានសិទ្ធិទាល់តែសោះ។ ដោយឡែកការសម្រេចរបស់អភិបាលស្រុក គឺយោងទៅតាមការចុះពិនិត្យ ដោយមានការព្រមព្រៀងពីគណៈកម្មការចម្រុះ ដែលសម្របសម្រួលទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ពីការរស់នៅតាំងពីឆ្នាំ ១៩៧៩មកម្លេះ ដោយស្ថានភាពផ្ទះឈើចាស់ពុកផុយ ទើបរុះរើសាងសង់លើផ្ទៃដីផ្ទះចាស់តែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានសំណូមពរឲ្យលោក ងួន រតនះ អភិបាលខេត្តកំពង់ធំថ្មី រួមទាំងក្រុមប្រឹក្សាស្រុក មេត្តាពិចារណាចំពោះការដកហូតតំណែង ប្រធានការិយាល័យភូមិបាលស្រុក និងស្នៀនឃុំបន្ទាយស្ទោង ដោយសារការដកតំណែងនេះ បានធ្វើឡើងដោយឯកតោភាគគីស្រេចតែអំពើចិត្ត ដោយពុំមានការប្រជុំក្រុមប្រឹក្សាស្រុកឡើយ។ ទង្វើបែបនេះគឺជាការបំពានច្បាប់ទាំងស្រុង។
ប្រភពបែកធ្លាយក្នុងកិច្ចប្រជុំមេឃុំ-មេភូមិ បានយកញាតិរបស់អភិបាលស្រុក ឲ្យមេឃុំ-មេភូមិ ក្រុមប្រឹក្សាឃុំ ផ្តិតមេដៃគាំទ្រឯកភាព ដកលោក លឹម ប៊ុនហេង បើមេឃុំ និងមេភូមិណាមិនគាំទ្រ បានសេចក្តីថា ប្រឆាំងនឹងលោកសាយ គឹមឡម ដែលជាអភិបាលស្រុក៕




-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


