ព័ត៌មានជាតិ
សម្ដេច ស ខេង ផ្ញើសារ រឿងប្តូរអភិបាលខេត្ត មិនគិតខេត្តតូច ខេត្តធំនោះទេ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ការប្តូរអភិបាលខេត្តមិនបានផ្អែកទៅលើខេត្តធំ ឬខេត្តតូចនោះទេ អ្វីដែលសំខាន់គឺស្ថិតនៅលើការដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍព្រោះអភិបាលខេត្តមានឋានៈ តួនាទី និងការទទួលខុសត្រូវដូចគ្នា។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តពោធិ៍សាត់។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា គោលការណ៍ដែលបានចែងនៅក្នុងច្បាប់ ពុំមានបែងចែកខេត្តធំឬខេត្តតូចនោះទេ បើទោះបីខេត្តប៉ៃលិន ខេត្តកែប ខេត្តកោះកុង ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ឬខេត្តមណ្ឌលគិរីដែលមានតែមួយអាសនៈក៏ដោយ ប៉ុន្តែអភិបាលខេត្តនីមួយៗមានឋានៈ តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវដូចគ្នា។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «ដូច្នេះអភិបាលខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍ និងរីកចម្រើន ក្នុងនោះខេត្តត្រូវផ្តល់សេវាសារធារណៈ ការបំរើប្រជាពលរដ្ឋ ព្រមទាំងការទទួលខុសត្រូវធ្វើគណនេយ្យភាពជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឱ្យបានល្អ ដែលនោះទើបជាចំណុចគន្លឹះស្នូលដ៏សំខាន់»។
ក្នុងឱកាសនោះផងដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អភិបាលរងខេត្ត រដ្ឋបាលគ្រប់ជាន់ថ្នាក់ ក៏ដូចជា មន្ទីរអង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំង ប្រជាពលរដ្ឋ ត្រូវគាំទ្រ និងចូលរួមជាមួយ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលពោធិ៍សាត់ថ្មី ដើម្បីឱ្យលោកមានលទ្ធភាពបន្ដបេសសកម្មពីឯកឧត្តម ម៉ៅ ធនិន ក្នុងការដឹកនាំអភិបាលខេត្តពោធិ៍សាត់ កាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅជុំវិញខេត្តរស់នៅដោយមានសេចក្ដីសុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


